Connect with us

អ៊ុយរុយហ្គាយចាប់ដៃរុស្ស៊ីឆ្លងទៅវគ្គ១៦ក្រុម ក្រោយពីយកឈ្នះអារ៉ាប៊ីសាអ៊ូឌីត១ទល់នឹង០

ក្រុមជម្រើសជាតិអ៊ុយរុយហ្គាយបានកក់កៅអីវគ្គ១៦ក្រុមចុងក្រោយជាមួយក្រុមម្ចាស់ផ្ទះរុស្ស៊ី នៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2018 បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីតដោយលទ្ធផល១ទល់នឹង០កាលពីម្សិលមិញ។

ក្នុងជំនួបនាកីឡដ្ឋាន Rostov Arena វគ្គទី១ ខ្សែប្រយុទ្ធ Luis Suarez ជាអ្នកស៊ុតគ្រាប់ជ័យជម្នះឲ្យក្រុមជើងឯក២សម័យ ស្របពេលដែលការប្រកួតនៅក្នុងវគ្គទី២ក្រុមទាំង២មិនអាចធ្វើអ្វីគ្នាបានឡើយ។ ដូចនេះក្រោយពីធ្វើការប្រកួតចំនួន២លើក អ៊ុយរុយហ្គាយគឺជាក្រុមទី២ហើយដែលបានកក់កៅអីវគ្គ១៦ក្រុមចុងក្រោយជាមួយក្រុមម្ចាស់ផ្ទះរុស្ស៊ី នៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2018។

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម