ផ្លូវក្រោមដី ២ទីតាំង លើកដំបូងនៅក្រុងព្រះសីហនុ ស្ថាបនារួចរាល់ស្ទើរតែ ១០០%
ខេត្តព្រះសីហនុ៖ លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុបានឱ្យដឹងថា ផ្លូវក្រោមដីចំនួន ២ ខ្សែ បានចេញជារូបរាង និងស្ថាបនា រួចរាល់ស្ទើរតែ ១០០% នៅតាមបណ្ដោយផ្លូវជាតិលេខ ៤ ដែលជាគម្រោងរបស់ក្រសួងសាធារណការ និងអនុវត្តស្ថាបនាដោយកងវិស្វកម្មតេជោហ៊ុនសែនសៀមរាប។
លោក បូរី វង្សសានិត្យ បញ្ជាក់ថា ផ្លូវក្រោមដី ទាំង២ ខ្សែនេះទី ១ នៅមុខសាលាបឋមសិក្សា វិទ្យាល័យហ៊ុនសែនឃ្លាំងលើ និងទីតាំងទី២ នៅទល់មុខរោងចក្រញូស្តា ស្ថិតនៅក្នុងសង្កាត់លេខ ១ ក្រុងព្រះសីហនុ ដែលមានបណ្ដោយ ៥៤ ម៉ែត្រទទឹង ៧ ម៉ែត្រ។ ចំពោះផ្លូវទាំង ២ ខ្សែនេះគឺបម្រើដល់ការឆ្លងកាត់របស់ប្រជាពលរដ្ឋជាពិសេសសិស្សានុសិស្សឆ្លងកាត់ និងសម្រាប់បងប្អូនកម្មករកម្មការិនី ធ្វើដំណើរឆ្លងកាត់នៅពេលចេញសម្រាកពីការងារមានភាពងាយស្រួល កាត់បន្ថយការកកស្ទះចរាចរណ៍និងករណីគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងជាយថាហេតុ។
លោកប្រធានមន្ទីរបានបន្ថែមថា ដោយបច្ចុប្បន្នបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរមានការលំបាក មិនមានទីតាំងឆ្លងកាត់ទទឹងផ្លូវច្រើន ក្រសួងសាធារណការបានសិក្សាអំពីសុវត្ថិភាពរបស់បងប្អូនពលរដ្ឋ ពេលធ្វើដំណើរ ក្នុងគោលបំណងដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និង ករណីគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ។ ដូចនេះហើយក្រសួងស្នើឱ្យបងប្អូនចូលរួមប្រើប្រាស់ផ្លូវក្រោមដីជាទម្លាប់ទាំងអស់គ្នា និងជាបណ្ដើរៗដើម្បីធ្វើយ៉ាងណារក្សាបានសុវត្ថិភាពក្នុង ការធ្វើដំណើរ។ មន្ទីរនឹងសិក្សាបន្ថែមទៀត ក្រោយពេលដាក់ឱ្យដំណើរការ មួយរយៈពេលនេះ៕
អត្ថបទ៖ ប៉ៃ សុឃីម
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍