អ្នកនៅសៀមរាប កុំភ្លេចចូលរួមទស្សនាការប្រគុំតន្ត្រីយក្ស CTN GANZBERG UBER 2018 ដែលជាថ្ងៃចុងក្រោយ
សៀមរាប ÷ សំរាប់ការប្រារព្ធពីធីបុណ្យអុំទូក ថ្ងៃចុងក្រោយនេះ ស្ថានីយទូរទស្សន៍ CTN បានរៀបចំការប្រគុំតន្ត្រីយក្សប្រចាំឆ្នាំ គឺ តន្ត្រី GANZ BERG BEER UBER MUSIC FESTIVAL 2018 ដែលនឹងមានការចូលរួមពីតារាចម្រៀងល្បីៗប្រចាំប្រទេសកម្ពុជា ។
សំរាប់ថ្ងៃទី3 នៃតន្ត្រីយក្ស CTN GANZ BERG UBER MUSIC FESTIVAL 2018 ក៏បានអញ្ជើញតារាចម្រៀងចូលរួមច្រើនពីផលិតកម្មសាន់ដេ ដូចជា៖ កញ្ញា សុខ ពិសី លោក កែវ វាសនា, លោក ឆាយ វីរៈយុទ្ធ, កញ្ញា វីរៈ និច, នាយចើម និងតារាចម្រៀងជាច្រើនដួងទៀត ។
ការប្រគុំតន្ត្រីបានកន្លងផុត២ថ្ងៃមកហើយ គេឃើញថាប្រជាពលរដ្ឋ បានចូលរួមទស្សនាយ៉ាងច្រើន ជាពិសេសពួកគាត់បានជួបជាមួយនឹង Idol របស់ពួកគាត់ ព្រមទាំងមានការថតរូបអនុស្សាវរីយ៍ជាមួយតារាចម្រៀងដែលគាត់ពេញចិត្តផងដែរ។
ថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូកនេះ CTN នឹងធ្វើអោយរឹតតែសប្បាយជាងនេះ ព្រោះថ្ងៃនេះ មានតារាចម្រៀង និងតារាកំប្លែង បានប្រមូលផ្តុំគ្នា ធ្វើអោយកក្រើកឆាកតន្ត្រីយក្ស CTN GANZ BERG UBER MUSIC FESTIVAL 2018 សំរាប់ទស្សនិកជននៅខេត្តសៀមរាប។ កុំភ្លេចចូលរួមទស្សនាអោយបានច្រើនកុះករ នៅក្រុងសៀមរាប ខេត្តសៀមរាប ចាប់ពីម៉ោង៦:០០នាទីយប់តទៅ ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៣ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍