ចេះតិចនិកប៉ុន្មាននេះ ជ្រើសរើសម្សៅទឹកដោះគោឱ្យកូនម៉ឹម ដឹងតែលូតលាស់ល្អ
ចំពោះទារកអាយុក្រោម៦ខែ គ្មានអាហារណាល្អជាងទឹកដោះម្ដាយនោះទេ។ ទឹកដោះម្តាយអាចផ្ដល់អាហាររូបត្ថម្ភល្អ និងអាចឱ្យអាអូនលូតលាស់ដោយមិនបារម្ភបញ្ហាសុខភាពតូចតាចមួយចំនួន។
ទោះជាយ៉ាងណា ម៉ាក់ៗក៏ត្រូវផ្ដាច់ដោះ និងបន្ថែមទឹកដោះគោឱ្យកូនបៅជំនួសដែរ ដូចនេះហើយការជ្រើសរើសម្សៅទឹកដោះគោសម្រាប់អាអូនពិតជាសំខាន់ណាស់ដល់ការលូតលាស់ អភិវឌ្ឍន៍ និងសុខភាពកូន។
វេជ្ជបណ្ឌិតជំនាញ អ៊ុន យូ បម្រើការងារនៅមន្ទីរពេទ្យកុមារជាតិវិញ បានឱ្យដឹងថា មុននឹងសម្រេចជ្រើសរើសម្សៅទឹកដោះឱ្យកូនម៉ឹម ម៉ាក់ៗចាំបាច់ត្រូវជ្រើសរើសប្រភេទម្សៅទឹកដោះគោដែលមានគ្រប់សារធាតុចិញ្ចឹមសម្រាប់កុមារ ដែលជួយទាំងរាងកាយ ឆ្អឹង ជួយទាំងប្រព័ន្ធការពារ បញ្ញាស្មារតី និងខួរក្បាលកូន។
នៅពេលជ្រើសរើសម្សៅទឹកដោះគោ ម៉ាក់ប៉ាពិនិត្យរូបមន្តផ្សំលើសំបកកំប៉ុងដែរ តើទឹកដោះគោប្រភេទនោះតើមានគ្រប់សារជាតិដែលកូនត្រូវការឬអត់? មួយវិញទៀត ម៉ាក់ប៉ាត្រូវជ្រើសរើសយកម្សៅទឹកដោះគោណា ដែលស័ក្តិសមនឹងកូន តាមការសង្កេតមើលការឆ្លើយតបរបស់កូនលើទឹកដោះគោនោះ ជ្រើសរើសតាមការណែនាំពីអ្នកជំនាញត្រឹមត្រូវ មិនគួរជ្រើសម្សៅទឹកដោះគោតាមគ្នាទេ។
ម៉ាក់ប៉ាត្រូវដឹងថា ជួនកាលម្សៅទឹកដោះគោដែលកូនអ្នកដទៃប្រើត្រូវ មិនប្រាកដថាកូនយើងប្រើត្រូវ មាឌថ្លោស សុខភាពល្អដូចគេទេ ព្រោះរាងកាយ និងតម្រូវការអាហាររបស់ក្មេងម្នាក់ៗមិនដូចគ្នាឡើយ។ ការជ្រើសជ្រើសម្សៅមិនបានត្រឹមត្រូវ នាំឱ្យកូនលូតលាស់យឺត មិនឡើងទម្ងន់ ឧស្សាហ៍មានបញ្ហាប្រព័ន្ធរំលាយអាហារ រួមមានហើមពោះ ទល់លាមក អាលែកហ្ស៊ីជាដើម។
បន្ថែមពីលើនេះ វេជ្ជបណ្ឌិត អ៊ុន យូ បញ្ជាក់ថា ការបំបៅកូនដោយម្សៅទឹកដោះគោមិនមែនជាជម្រើសល្អឡើយ ទោះជាម៉ាក់ៗរវល់យ៉ាងណាក្តី ត្រូវឆ្លៀតបំបៅកូនដោះឱ្យបានយ៉ាងតិច ៦ ខែ ដោយបូមទឹកដោះសម្រាប់កូនបៅ ពេលយើងរវល់ ឬមិននៅក្បែរកូនពេលថ្ងៃ ព្រោះទឹកដោះម្តាយសម្បូរសារធាតុចិញ្ចឹម អង់ទីករ វីតាមីន ជួយដល់លូតលាស់របស់ក្មេង និងការពារកូនតូចពីជំងឺផ្សេងៗ៕
ប្រភព៖ Hellokrupet
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍