Connect with us

លោក Porshe Saran តារាសម្ដែងថៃក្នុងរឿងឈាមអ្នកប្រយុទ្ធបានសារភាពថា បែកបាក់ជាមួយមិត្តស្រីពិតមែន

លោក Porshe Saran តារាសម្ដែងថៃម្នាក់ដ៏មានប្រជាប្រិយ៍នោះបានផ្ទុះពត៌មានលិចលឺថាទើបនឹងបែកបាក់គ្នាជាមួយមិត្តស្រីរបស់គាត់កាលពីមួយខែមុននេះ ឥលូវនេះបានចេញមុខសារភាពថាគាត់ពិតបញ្ចាក់ថាចំនងស្នេហ៍របស់គាត់បានដល់ទីបញ្ចប់ហើយ។ លោកបាននិយាយថា៖ «ខ្ញុំពិតជាបានបែកបាក់គ្នាជាមួយមិត្តស្រីអស់មួយរយៈពេលមួយខែនេះ ពីព្រោះខ្ញុំមិនមានពេលគ្រប់គ្រាន់ដើម្បីថែរក្សានាង។»

បន្ទាប់ពីមានការបែកបាក់គ្នាមក លោក Porshe Saran បានបញ្ចាក់ថាការបញ្ចប់ទំនាក់ទងស្នេហាជាមួយមិត្តស្រីរបស់គាត់ធ្វើឡើងដោយសប្បាយរីករាយទាំងសងខាង ។ លោកបានបន្តថា៖​​​«ខ្ញុំមានការសោកស្តាយបន្តិច បន្ទាប់ពីការបែកបាក់នេះកើតឡើង ប៉ុន្តែយើងនៅតែជួបគ្នាទៅវិញទៅមកដូចមុនពេល គ្រាន់តែមិនសូវញឹកញាប់ដូចមុន»។

នៅថ្ងៃទី 13 ខែវិច្ឆិកាឆ្នាំ 2018 តារាសម្តែងរូបនេះបានបង្ហោះរូបភាពនៅលើ Instagram ជាផ្លូវការរបស់លោក ហើយរៀបរាប់ថា៖ «ខ្ញុំចង់បានអ្វីគ្រប់យ៉ាងដែលល្អសម្រាប់អ្នកទាំងអស់គ្នា និងសម្រាប់ខ្ញុំផងដែរ ហើយខ្ញុំនឹងបន្តដើរទៅមុខដោយខ្លួនឯង…… » ។ តារាសម្តែងថៃ លោក Porshe Saran និងមិត្តស្រីរបស់គាត់បានមានទំនាក់ទំនងគ្នាតាំងពីឆ្នាំ 2015 មកម្ល៉េះ ។

លោក Porshe Saran បាននិយាយនៅបទសម្ភាសន៍ថា គាត់បានផ្តោតលើអាជីពរបស់គាត់ តែឥឡូវនេះគាត់កំពុងតែថតរឿងអោយទូរទស្សន៍ថ្មីមួយឈ្មោះថា”Sauy Sorn Kom” សម្រាប់ប៉ុស្តិ៍ទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៧ ។
សូមបញ្ចាក់ផងដែរថា មូលហេតុដែលលោក Porshe Saranនបែកបាក់គ្នាជាមួយមិត្តស្រី ដោយសារតែលោកមិនមានពេលវេលាឲ្យទៅមិត្តស្រីគ្រប់គ្រាន់ ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម