Connect with us

ដើម្បីប្រមូលកាកសំណល់ និងរក្សាអនាម័យ កុំឱ្យឆ្លងនូវជំងឺកូវីដ១៩នៅកន្លែងព្យាបាល “កងទ័ពអាវស” គាត់ជាវីរៈជនជួរមុខ តែមួយគត់ក្នុងកិច្ចការដ៏អស្ចារ្យនេះ

ភ្នំពេញ៖ ក្នុងនាមជាវីរៈជនជួរមុខ “កងទ័ពអាវស” មានភារកិច្ចជាច្រើន ក្នុងយុទ្ធនាការប្រឆាំងការរាលដាលនៃជំងឺកូវីដ១៩ មិនថានៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ក្រុមគ្រូពេទ្យដែលប្រជាពលរដ្ឋស្គាល់ថា កងទ័ពអាវស បានពុះពារ គ្រប់កាលៈទេសៈ ធ្វើយ៉ាងណាប្រមូលនៅកាកសំណល់ជាច្រើនដែលបានបន្សល់ទុកពីអ្នកជំងឺកូវីដ១៩ ក្រោយពួកគាត់បានបរិភោគរួចមក ដោយធ្វើការវេចខ្ចប់យ៉ាងស្អាត ព្រមទាំងសម្អាតរក្សាអនាម័យផងដែរ។

កងទ័ពអាវស ជាកម្លាំងមួយដ៏មុតស្រួច សម្រាប់ប្រឆាំងជាមួយវីរុសកូវីដ១៩ ប៉ុន្តែពួកមិនដែលត្អូញត្អែរ ឬរួញរាម្តងណាឡើយ ឆ្ពោះទៅមុខរាល់ឧបសគ្គ ទោះគាត់ដឹងការប្រមូលនូវសម្ភារប្រើប្រាស់ កាកសំណល់ចំណីអាហារដែលបានបន្សល់ពីអ្នកជំងឺ វាមានហានិភ័យចំពោះពួកគាត់ ក៏កងទ័ពទាំងអស់នេះ នៅតែធ្វើសកម្មភាពនេះ ជាបន្ត គឺដើម្បីបងប្អូន ពលររដ្ឋកម្ពុជា ដូច្នេះសូមបងប្អូនជួយរក្សាអនាម័យខ្លួនឯងបន្ថែមទៀត ទាំងពេលនៅកំពុងព្យាបាល និងពេលជាសះស្បើយត្រលប់ទៅផ្ទះវិញ កុំឱ្យមេរោគនេះ មកក្បែរខ្លួនយើងម្តងទៀត។

សូមទស្សនាកម្មវិធី “វីរជនជួរមុខ” ដែលធ្វើការចាក់ផ្សាយតាមរយៈកញ្ចក់ទូរទស្សន៍ CTN, CNC, MYTV និង CBS Digital រៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ៨:៣០ នាទីយប់ និង Page ផ្លូវការរបស់ស្ថានីយទូរទស្សន៍ CTN,CNC,MYTV និង CBS Digital៕

(ទស្សនាវីដេអូ)

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម