ក្រោយជាសះស្បើយតារាសម្តែងយាយ ណយ សំណាង និងកូនប្រុស លោក វណ្ណា ស័ក្កិ នឹងរៀបរាប់រឿងរ៉ាវមួយចំនួនដែលគ្រប់គ្នាមិនដែលជួបប្រទះ
ភ្នំពេញ៖ លោកយាយ ណយ សំណាង និងកូនប្រុសលោក វណ្ណា ស័ក្ក បានជាសះស្បើយពីជំងឺកូវីដ១៩ ជិត១ខែមកហើយ ទាំងអស់នេះក្តីរីករាយមួយរបស់គ្រួសារសិល្បៈ លោកយាយ ណយ សំណាង។
លោក វណ្ណា ស័ក្កិ គាត់ពិតជាកើតក្តីបារម្មណ៍ជាខ្លាំង នៅពេលដែលម្តាយរបស់លោក បានឆ្លងនៅជំងឺកូវីដ១៩នេះ ចាប់តាំងពីថ្ងៃទី១៤ ខែឧសភា ប៉ុន្តែពេលនោះក្នុងចិត្តរបស់លោកចាប់ផ្តើមក្តុកក្តួលជាខ្លាំង ព្រោះម្តាយរបស់លោក មានជំងឺប្រចាំកាយជាច្រើន ទើបធ្វើឱ្យលោកគិតអ្វីមិនចេញ ដោយគិតម្តាយចាស់ទៅហើយ ឈឺច្រើនថែមទៀត គាត់មិនបានគិតថាម្តាយមកវិញនោះទេ។
ពិតហើយសម្រាប់លោកយាយ ណយ សំណាង គាត់ពិតជាមានវ័យកាន់តែចាស់ ព្រមទាំងជំងឺប្រចាំកាយរបស់គាត់ ក៏មានច្រើន ពេលនោះហើយដែលកូនប្រុសដែលជាតារាចម្រៀង លោក វណ្ណា ស័ក្កិ គិតថាម្តាយមិនអាចរស់ក្បែរទ្រូងកូនទៀតនោះទេ ប៉ុន្តែពេលនេះ លោកយាយ ណយ សំណាង គាត់បានជាសះស្បើយពីជំងឺកូវីដ១៩។ ទោះជាយ៉ាងណាគាត់នៅតែមិនអាចនិយាយបាននោះទេ។
បច្ចុប្បនេះការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាមានចំនួន ៦៧,៩៧០នាក់ ស្លាប់ចំនួន ១២២៨នាក់ និងជាសះស្បើយចំនួន ៦០,០១៧នាក់។
ប្រសិនបើទស្សនិកជនចង់ដឹងពីរឿងរ៉ាវ នៃដំណើរជីវិតពិតរបស់អ្នកដែលបានឆ្លងជំងឺកូវីដ១៩ សូមទស្សនាកម្មវិធី «ដំណើរជីវត» My COVID 19 Story ដែលផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ CTN ,CNC ,MYTV និង CBS Digital រៀងរាល់ថ្ងៃ សុក្រ វេលាម៉ោង ៧:៣០នាទី នឹងមានចាក់ការផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍
– CTN នៅថ្ងៃអាទិត្យ ម៉ោង ១០:៣០-១១:០០
– MyTV នៅថ្ងៃអង្គារ ម៉ោង ១៦:០០-១៦:១៥
– CNC នៅថ្ងៃសៅរ៍ ម៉ោង ៩:០០-៩:៣០ និងថ្ងៃចន្ទ ម៉ោង ៩:០០-៩:៣០៕
(ទស្សនាវីដេអូ)
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍