Connect with us

នរណាធ្វើឲ្យលោក ឆន សុវណ្ណារាជក្លាយជាសភាពបែបនេះ?

មួយរយៈពេលនេះអារម្មណ៍របស់តារាចម្រៀងសំេលងស្រទន់តែមុតស្រួច លោក ឆន សុវណ្ណារាជ ហាក់បីដូចជាស្រងេះស្រងោច ដូចជាមនុស្សគ្មានព្រលឹងក្នុងខ្លួនសោះ តើមូលហេតុអ្វីទៅដែលបណ្តាលឲ្យលោក ឆន សុវណ្ណារាជ មានអាការៈបែបនេះ?

លោក ឆន សុវណ្ណារាជ បាននិយាយថា «បេះដូងខ្វល់តែឯង មនុស្សឯកាទើបយល់ពីអារម្មណ៍នេះ» ភ្នែកសំឡឹងមើលកាំជ្រួចហាក់បីដូចលោក ឆន សុវណ្ណារាជ កំពុងនឹកនរណាម្នាក់តែមិនអាចនិយាយបាន។ ទោះបីជាគាត់ខំសម្តែងអារម្មណ៍សប្បាយរីករាយរបស់គាត់ តែហាក់ដូចជានៅតែបង្កប់នូវភាពឯកាក្នុងចិត្ត។

បើយើងមើលទៅរូបថតដែលលោក ឆន សុវណ្ណារាជ បានបង្ហោះទើបដឹងថាគាត់កំពុងតែនឹកមនុស្សម្នាក់ តាមពិតគាត់កំពុងតែសម្តែងតែប៉ុណ្ណោះ អីចឹងសោះក៏បញ្ចេញសុីអារម្មណ៍បង្ហាញឲ្យទស្សនិកជនឃើញថាខ្លួនកំពុងជួបវិបត្តិស្នេហា។

តារាចម្រៀង ក៏ដូជាតារាសម្តែងដ៏បុិនប្រសព្វម្នាក់នេះ ធ្វើឲ្យមហាជនយល់ច្រឡំថា កំពុងខូចចិត្តដូចមែនទែន​​​៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម