Connect with us

Chompoo Araya បរិច្ចាគប្រាក់ជាបន្តបន្ទាប់ក្នុងស្ថានភាពកូវីដកំពុងវាយលុកខ្លាំង

ថៃ៖ ប្រទេសថៃកំពុងប្រឈមនឹងស្ថានភាពវីរុសកូវីដ១៩វាយលុកខ្លាំងដោយរហូតសាលារៀនទូទាំងប្រទេសត្រូវយកមកធ្វើជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺទៀតផង។ ដោយសារស្ថានភាពកាន់តែយ៉ាប់យឺនខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃបែបនេះ ធ្វើឱ្យជនរងគ្រោះជាច្រើនបាត់បង់ជីវិតមិនថាចាស់ ឬក្មេងឡើយ។

ហេតុដូចនេះហើយ តារាល្បី Chompoo Araya បានចូលរួមបរិច្ចាគប្រាក់ ១លានបាតដល់មន្ទីរពេទ្យកុមារសម្រាប់ទំនុកបម្រុងទារកដែលបានបាត់បង់ឪពុកម្តាយដោយសារកូវីដ១៩។ អ្នកម្តាយកូនភ្លោះរូបនេះថែមទាំងបាននាំយកប្រាក់បរិច្ចាគទាំងនោះទៅដល់មន្ទីរពេទ្យដោយផ្ទាល់ទៀតផង។

គួរបញ្ជាក់ដែរថា មុនបរិច្ចាគប្រាក់ ១លានបាតនេះ Chompoo ក៏ធ្លាប់បរិច្ចាគប្រាក់ ២លានបាតហើយដែរដើម្បីទិញអុកស៊ីសែនសម្រាប់អ្នកដែលកំពុងរងគ្រោះដោយសារកូវីដ១៩ផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម