Connect with us

នាយព្រែក និងឈិន មុន្នីនាថ ដាក់មួយបទ”សំណាបយោងដី” ផ្អើលអស់អ្នកគាំទ្រ

ភ្នំពេញ៖ ពិធីករដ៏មានប្រជាប្រិយភាពប្រចាំស្ថានីយទូរទស្សន៍ MyTV នាយព្រែក និងតារាសម្តែងវ័យក្មេងកញ្ញា ឈិន មុន្នីនាថ កាន់តែបង្ហាញភាពស្និទ្ធស្នាលខ្លាំងឡើងដែលអ្នកទាំងពីរ តែងបណ្តើរគ្នាត្រសងធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរថា គូមួយនេះពិតជាសក្តិសមគ្នាជាខ្លាំង។

រីឯកាលពីពេលថ្មីៗនេះ គូស្នេហ៍តារាប្រុសស្រីទាំងពីរ ក៏បានធ្វើឱ្យអ្នកគាំទ្រជាច្រើនចង់លើសជាតិស្ករក្រោយអ្នកទាំងពីរ បានបង្ហើរសំនៀងរួមគ្នាក្នុងបទ “សំណាបយោងដី” យ៉ាងលន្លង់លន្លោចពីរោះរណ្តំ ហាក់បីដូចអ្នកចម្រៀងអាជីពដូច្នោះ។

ទោះបីជាការច្រៀងនេះគ្រាន់ជាការកម្សាន្តអារម្មណ៍ក៏ពិតមែន ប៉ុន្តែសន្ទុះនៃការគាំទ្រមានការកើនឡើងខ្ពស់ដោយទទួលបានការកោតសរសើរពីសំណាក់អ្នកគាំទ្រគ្រប់ៗគ្នាតែម្តង។ ចង់ដឹងថា បទចម្រៀងដែលបានអង្រួនអារម្មណ៍ទស្សនិកជនជាច្រើននេះពីរោះប៉ុណ្ណា តោះ! ទៅទស្សនាវីដេអូទាំងអស់គ្នា៕

(ទស្សនាវីដេអូ)

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម