Connect with us

គ្រាន់តែ Camila Cabello ឡើងសាច់ជាងមុន ម្នាក់ៗចូលខ្លួនមករិះគន់នាងមិនតិចទេ

អាមេរិក៖ មួយរយៈក្រោយនេះ តារាចម្រៀងដែលមានមាឌល្អិត Camila Cabello បានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយដោយសារនាងបានប្រែរូបរាង ១៨០ដឺក្រេ ខុសប្លែកខ្លាំងមើលស្ទើរមិនចង់ស្គាល់។ ការប្រែប្រួលមួយនេះបានធ្វើឱ្យមនុស្សជាច្រើននាំគ្នានិយាយរិះគន់លើរបស់នាងរូបរាងដែលពោរពេញដោយខ្លាញ់គ្របដណ្តប់ពេញខ្លួន ជាហេតុធ្វើឱ្យតារាចម្រៀងស្រីរូបនេះមានប្រតិកម្មផងដែរ។

Camila Cabello បានស្លៀកសម្លៀកបំពាក់អាវខ្លីបញ្ចេញក្បាលពោះរត់ហាត់ប្រាណជុំវិញសួនច្បារដើម្បីឱ្យមានសុខភាពល្អ ប៉ុន្តែបែរត្រូវក្រសែភ្នែកជាច្រើនសម្លឹងមើលនាងបែបមើលងាយលើរូបរាងរបស់នាងធ្វើឱ្យនាងមានអារម្មណ៍ប្រតិកម្ម និងបានបញ្ចេញវីដេអូឆ្លើយតបឱ្យអ្នកដែលរិះគន់មិនថាដោយក្រសែភ្នែក ឬពាក្យសម្តីឡើយ ឱ្យពួកគេបង្វែរការចាប់អារម្មណ៍លើរឿងរបស់ខ្លួនប្រសើរជាងការដែលអង្គុយរិះគន់គេបែបនេះ។

នាងបានបញ្ជាក់ថា នាងមិនមានអ្វីដែលត្រូវខ្មាស់អៀននឹងរូបរាងខ្លួនពេលនេះឡើយ ព្រោះនាងធ្វើជាខ្លួនឯង និងពេញចិត្តអ្វីដែលខ្លួនមាន។ Camila Cabello បានក្លាយជាតារាមួយរូបដែលក្រើកឈរតតាំងនឹងអ្នកដែលមើលងាយស្ត្រីដែលមានរូបរាងធាត់ ដោយនាងមិននៅស្ងៀមឡើយ។

ទោះជាយ៉ាងណា ការរើសអើងអ្នកមានរូបរាងធាត់ នៅតែជាបញ្ហាមិនទាន់អាចលុបបំបាត់បានឡើយ ដោយភាគច្រើន អ្នកដែលមានរូបរាងតូចច្រលឹងតែងទទួលបានការកោតសរសើរ និងឱ្យតម្លៃ ផ្ទុយទៅវិញសម្រាប់អ្នកដែលមានរូបរាងធាត់មិនថាប្រុស ឬស្រីឡើយ ច្រើនទទួលបានការមើលងាយជាមួយនឹងពាក្យសម្តីវាយប្រហារបំបាក់ទឹកចិត្តពីមនុស្សជុំវិញខ្លួន៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម