Connect with us

Song Joong Ki ដឹកកាហ្វេមួយឡានមានបិតរូប Jeon Yeo Bin យកទៅឱ្យនាងដល់កន្លែងថត

កូរ៉េខាងត្បូង៖ ក្រោយថតរឿង Vincenzo មក Song Joong Ki ត្រូវបានបណ្តាសារព័ត៌មានជាច្រើនចុះផ្សាយពីពាក្យចចាមអារ៉ាមថាលោក និងតារាស្រី Jeon Yeo Bin ដែលបានសម្តែងភាពយន្តជាមួយគ្នាបានបង្ហាញកាយវិការស្និទ្ធស្នាលគ្នាខុសធម្មតា និងជារឿយៗ Joong Ki តែសរសើរ Jeon Yeo Bin ថាស្រស់ស្អាតរាល់ពេលឃើញនាងស្លៀកសម្លៀកបំពាក់ប្រពៃណី Hanbok ម្តងៗ រហូតមានពាក្យនិយាយតៗគ្នាថា តារាប្រុសស្រីទាំង ២នេះមានអារម្មណ៍ល្អចំពោះគ្នា និងយកចិត្តទុកដាក់នឹងគ្នាប្រៀបបីដូចគូស្នេហ៍អ៊ីចឹង។

បន្ទាប់ពីបញ្ចប់ការថតហើយ ការយកចិត្តទុកដាក់នៅតែបន្តដោយ Song Joong Ki បានរក្សាពាក្យសន្យាដោយបញ្ជូនរថយន្តដឹកកាហ្វេមួយគ្រឿងមានបិតរូបធំៗរបស់តារាស្រី Jeon Yeo Bin ខណៈពេលដែលនាងកំពុងថតរឿងថ្មីយកទៅឱ្យនាងដល់កន្លែង។ Jeon Yeo Bin បានថតរូបកាហ្វេមួយកែវចែករំលែកលើ Story និង mention ទៅ Song Joong Ki ដើម្បីអរគុណទៅតារាប្រុសរូបនេះ និងដើម្បីបង្ហាញអារម្មណ៍រំភើបចំពោះទង្វើរមួយនេះរបស់ Joong Ki ទៅដល់អ្នកគាំទ្រផងដែរ។

គួរបញ្ជាក់ដែរថា ពាក្យចចាមអារ៉ាមទាំងប៉ុន្មាន ត្រូវបានអ្នកគាំទ្រជាច្រើនជំរុញឱ្យតារាទាំង ២ រូបនេះស្រលាញ់គ្នាពិតគួរប្រាកដ មិនមែនគ្រាន់ជាគូស្នេហ៍ត្រឹមក្នុងរឿងឡើយ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម