Connect with us

មិនមែនបំភ័យទេ ញ៉ាំឈាមសត្វគ្រប់ប្រភេទ ងាយឆ្លងរោគបំផុត

ឈាមសត្វដែលពេញនិយមយកមកធ្វើអាហារ មាន ឈាមជ្រូក ឈាមមាន់ ឈាមទា ជាដើម។ ឈាមសត្វអាចយកធ្វើអាហារបានក៏ពិតមែន តែក៏មានហានិភ័យចំពោះសុខភាពយើងដែរ ប្រសិនបើឈាមនោះមានផ្ទុកមេរោគ ឬចម្អិនមិនបានឆ្អិនល្អ។

លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ ពន្យល់ថា “ឈាមជាបណ្តុំផ្ទុកមេរោគជាច្រើនប្រភេទ ដូច្នេះហើយកាលណាយើងមានជំងឺអីមួយ នោះគ្រូពេទ្យតម្រូវឱ្យធ្វើតេស្តឈាមដើម្បីរកមេរោគទាំងនោះ”។ ដូចគ្នានេះដែរ ពេលយើងញ៉ាំឈាមសត្វដែលមានផ្ទុកមេរោគ ដោយចម្អិនមិនឆ្អិនល្អ នោះមេរោគទាំងនោះអាចឆ្លងមកមនុស្សយើងបានយ៉ាងងាយ គួបផ្សំនឹងទីតាំងសត្វឃាតមិនមានអនាម័យទៀតនោះ ឈាមសត្វដែលយើងមកចម្អិនធ្វើអាហាររឹតតែមានគ្រោះថ្នាក់ចំពោះសុខភាព។

មួយវិញទៀត ក្នុងករណីយើងញ៉ាំឈាម ឬផឹកឈាមសត្វច្រើនពេកក៏អាចឱ្យមានជំងឺម្យ៉ាងហៅថា Haemochromatosis ដែលបង្កទៅជាខូចថ្លើម ចាល់ជាតិទឹកក្នុងសួត កង្វះជាតិទឹក សម្ពាធឈាមចុះទាប និងប៉ះពាល់ដល់ប្រព័ន្ធប្រសាទដោយសារចាល់ជាតិដែកក្នុងខ្លួនច្រើនពេក។

ទោះក្នុងលក្ខខណ្ឌណាក៏ដោយលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត មិនលើកទឹកចិត្តឱ្យយើងញ៉ាំពពួកឈាមសត្វ និងគ្រឿងក្នុងសត្វគ្រប់ប្រភេទ ព្រោះងាយនឹងឆ្លងនូវមេរោគជាច្រើនមុខ៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម