Connect with us

ប្រទេសចិន ហាមឃាត់ការនាំចូលគោក្របី ពីប្រទេសឡាវ ដើម្បីការពារជំងឺដុំពកលើស្បែក

ប៉េកាំង៖ អាជ្ញាធរនៅប្រទេសចិន បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១នេះថា ប្រទេសចិនបានហាមឃាត់ការនាំចូលគោក្របី និងផលិតផលធ្វើពីគោក្របី ពីប្រទេសឡាវ ដើម្បីការពារការឆ្លងរាលដាលនៃជំងឺដុំពកលើស្បែក។

រដ្ឋបាលគយនៃប្រទេសចិន បានប្រកាសនៅក្នុងសេចក្តីជូនដំណឹងមួយនៅលើគេហទំព័ររបស់ខ្លួន ថា ជំហរនេះបានធ្វើឡើង បន្ទាប់ពីប្រទេសឡាវ បានរាយការណ៍ពីការផ្ទុះឡើងនៃជំងឺដុំពកលើស្បែកគោក្របីនេះជាលើកដំបូង កាលពីដើមខែកកក្កដានេះ។

សូមជម្រាបប្រទេសចិន បានរកឃើញជំងឺដុំពកលើស្បែកនេះ នៅក្នុងហ្វូងសត្វគោរបស់ខ្លួនកាលពីឆ្នាំមុនផងដែរ។

ជំងឺដុំពកលើស្បែកនេះ ត្រូវបានរាយការណ៍ថាបានឆ្លងតាមរយៈរុយ ឬមូស។ វាមិនប៉ះពាល់ដល់មនុស្សទេ ហើយកម្រនឹងមានគ្រោះថ្នាក់ដល់ជីវិតណាស់៕

ប្រភព៖ Reuters

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម