Connect with us

ក្រោយជារបួសវះកាត់កែសម្ជស្ស ពេលនេះ Katie Price ចេញមកបង្អួតភ្នែកកញ្ជ្រោងដែលនាងស្រលាញ់បំផុត

អាមេរិក៖ តារាបង្ហាញម៉ូត និងជាអ្នកជំនួញ Katie Price បានធ្វើការកែសម្ជស្សជាច្រើនចំណុចដើម្បីឱ្យមានសម្រស់កាន់តែស្អាតប្លែកឡើង ហើយចំណុចដែលនាងផ្តោតខ្លាំងជាងគេនោះគឺត្រង់ភ្នែកដែលនាងបានឱ្យគ្រូពេទ្យកែភ្នែកបះឡើងដូចសត្វកញ្ជ្រោង។

ការវះកាត់កែសម្ជស្សនេះ Katie បានសារភាពថា នាងព្រួយបារម្ភថានាងអាចនឹងស្លាប់ពេលកំពុងវះកាត់ដោយការបាត់បង់ឈាមច្រើន ទោះជាយ៉ាងណាភាពភ័យខ្លាចនេះមិនមែនជាឧបសគ្គរារាំងក្តីសុបិន្តនាងឡើយ។

ការវះកាត់ទទួលបានជោគជ័យ និងក្រោយពីបានជាមុខរបួសហើយ Katie បានបង្ហាញមុខមាត់ថ្មី ដែលនាងអះអាងថា នាងពិតជាពេញនឹងខ្លួនឯងពេលនេះខ្លាំងណាស់ ជាពិសេសគឺទម្រង់ភ្នែកកញ្ជ្រោងតែម្តង៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម