Connect with us

YouTube សាកល្បងមុខងារការទិញទំនិញ ក្នុងការផ្សាយផ្ទាល់

អាមេរិក៖ ក្រុមហ៊ុន YouTube នឹងចាប់ផ្តើមសាកល្បងមុខងារថ្មី ដែលនឹងអនុញ្ញាតឱ្យអ្នកចូលមើល អាចទិញទំនិញដោយផ្ទាល់ ក្នុងវីដេអូផ្សាយផ្ទាល់។

ក្រុមហ៊ុន YouTube បាននិយាយថា មុខងារពិសេសនេះ នឹងចាប់ផ្តើមដំបូងជាមួយអ្នកបង្កើត (Creator) និងយីហោមួយចំនួនតូច ហើយនេះគឺជាការពង្រីកបទពិសោធនៃការទិញទំនិញ ក្នុង YouTube ។ ក្រុមហ៊ុននេះ បានចាប់ផ្តើមសាកល្បងបេតា សម្រាប់មុខងារទិញទំនិញពេល Live កាលពីដើមឆ្នាំ២០២១។

អ្នកចូលមើល អាចទិញផលិតផលដោយផ្ទាល់អំឡុងពេលនៃការ Livestream ។ ហើយ YouTube គ្រោងនឹងដាក់ឱ្យប្រើប្រាស់មុខងារថ្មីនេះ នៅក្នុងឆ្នាំ២០២១ តែម្ដង។

មុខងារនេះ អនុញ្ញាតឱ្យ YouTube អាចប្រកួតប្រជែងជាមួយនឹង Facebook, Instagram, TikTok ជាដើម ដែលក្រុមហ៊ុនទាំងនេះ បានដាក់ឱ្យប្រើប្រាស់មុខងារទិញទំនិញលើកម្មវិធីរបស់ខ្លួន៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម