Connect with us

Jerry Seinfeld ធ្លាប់ដាក់លក់រថយន្តដេញថ្លៃ ១៧គ្រឿងដើម្បីយកប្រាក់បរិច្ចាគឱ្យសប្បុរសធម៌

អាមេរិក៖ បើនិយាយពីតារាសម្តែង និងកំប្លែង Jerry Seinfeld លោកគឺជាតារាមួយរូបដែលស្រលាញ់រថយន្តខ្លាំងរហូតលោកបានបើកក្រុមហ៊ុនលក់រថយន្តផ្ទាល់ខ្លួនទៀតផង។ ជាតារាដ៏មានប្រជាប្រិយភាពមួយរូប Seinfeld បានខិតខំប្រឹងប្រែងលើវិថីសិល្បៈរហូតទទួលបានជោគជ័យខ្លាំងលើអាជីពមួយនេះ។

យ៉ាងណាមិញ ចំណូលដែលរកបានទាំងប៉ុន្មានលោកបានយកទៅវិនិយោគលើក្រុមហ៊ុនលក់រថយន្តរបស់លោកជាមួយនឹងម៉ូតទំនើបៗ និងម៉ូតសេរីចាស់ជាច្រើនគ្រឿង។ ទោះជាយ៉ាងណា បើរំលឹកកាលអំឡុងឆ្នាំ ២០១៦ កន្លងទៅ Seinfeld បានធ្វើអំពើរសប្បុរសមួយដោយដាក់លក់ដេញថ្លៃរថយន្តចំនួន ១៧គ្រឿងដើម្បីយកប្រាក់បរិច្ចាគឱ្យសប្បុរសធម៌ទាំងអស់ដែលមានចំនួនប្រមាណ ៣២លានដុល្លារឯណោះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម