Connect with us

ស្ថានទូកកម្ពុជា ផ្ដល់ស្បៀងអាហារដ៏ចាំបាច់សម្រាប់ពលករខ្មែរឆ្លងកូវីដ និងកំពុងចត្តាឡីស័កនៅថៃ

ថៃ៖ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ទោះបីជាប្រទេសថៃ បានចេញវិធានការរឹតបន្តឹងថ្មីដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ជាពិសេសការធ្វើដំណើរឆ្លងតំបន់/ខេត្តក៏ដោយ ក៏ស្ថានទូតកម្ពុជា បាននាំយកអំណោយដែលមានគ្រឿងឧបភោគបរិភោគចុះចែកដល់បងប្អូនពលករខ្មែរចំនួន ១៣០គ្រួសារ។

ទីតាំងទី១ ស្ថិតនៅការដ្ឋានសំណង់នៅសង្កាត់ចមភុន ខណ្ឌចតុចក្រ ក្រុងបាងកក ដែលមានបងប្អូនពលករខ្មែរចំនួន ៩០គ្រួសារ ក្នុងនោះមន្ត្រីស្ថានទូតបានឱ្យដឹងថា មានបងប្អូនពលករមួយចំនួនបានឆ្លងកូវីដ១៩ និងកំពុងធ្វើចត្តាឡីស័កនៅក្នុងការដ្ឋាន។

សម្រាប់ទីតាំងទី២ ស្ថានទូតកម្ពុជា បានចុះទៅការដ្ឋានសំណង់ស្ថិតនៅឃុំបាងភ្លីយ៉ៃ ស្រុកបាងភ្លី ខេត្តសមុទ្រប្រាកាន ដែលមានពលករខ្មែរចំនួន ៤០គ្រួសារផងដែរ។

សូមបញ្ជាក់ថា ការចុះចែកអំណោយនេះគឺបានការចូលរួមសហការ និងជួយសម្រួលពីអាជ្ញាធរពាក់ព័ន្ធថៃ រួមមានតំណាងខាងសុខាភិបាលថៃ និងក្រសួងការងារថៃ ដោយអនុវត្តតាមវិធានការរបស់សុខាភិបាលក្នុងការការពារ និងទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ យ៉ាងខ្ជាប់ខ្ជួន៕

(ទស្សនាវីដេអូ)

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម