កម្ពុជា បានបញ្ចប់ ការបោះបង្គោលព្រំដែនជាមួយវៀតណាម ក្នុងខេត្តរតនគិរី និងមណ្ឌលគិរី
ភ្នំពេញៈ កម្ពុជា បានបញ្ចប់ការបោះបង្គោលព្រំដែនជាមួយវៀតណាម ក្នុងខេត្តរតនគិរី និងមណ្ឌលគិរី នៅលើទីតាំងដែលបានព្រមព្រៀង ប៉ុន្តែបានទុកកន្លែងដែលមានជម្លោះនៅដដែល ដោយមិនទាន់ប៉ះពាល់ នេះបើយោងតាមមន្ត្រីគណៈកម្មាធិការព្រំដែន។
លោកជំទាវ កុយ ពិសី អនុប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា បានសរសេរនៅលើបណ្តាញទំ នាក់ទំនងសង្គមហ្វេសប៊ុក ដោយសម្ដែងការសាទរចំពោះលទ្ធផលនៃការបោះបង្គោលនៅតំបន់ដែលបានឯកភាពគ្នានេះ ។
ដោយឡែក បើតាមឯកឧត្តម ទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ៨៤ ភាគរយនៃការបោះបង្គោលព្រំដែនជាមួយវៀតណាមត្រូវបានបញ្ចប់ ខណៈនៅសល់ ១៦ ភាគរយទៀត កំពុងនៅរង់ចាំជំនួយពីប្រទេសបារាំង ។
គួររម្លឹកថា កាលពីខែវិច្ឆិកាឆ្នាំ ២០១៦ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងសមភាគីវៀតណាម បានឯកភាពគ្នាស្នើសុំការជួយពីប្រទេសបារាំង ឲ្យផ្តល់ក្រុមអ្នកជំនាញបច្ចេកទេសដើម្បីជួយបំប្លែងផែនទី ដែលមានស្រាប់ពីខ្នាត ១/១០០ ០០០ ទៅជាខ្នាត ១/៥០ ០០០ ដែលមានលម្អិតជាងនេះ ។
ឯកឧត្តម វ៉ា គឹមហុង បានថ្លែងថា បារាំង ជិតយល់ព្រមជាមួយសំណើសុំការជួយហើយ ប៉ុន្តែនៅរង់ចាំភាគីទាំង ២ ឯកភាពគ្នាជាមុនសិន ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍