Connect with us

អ្នកជំងឺកូវីដម្នាក់ អំពាវនាវឱ្យអ្នកជំងឺដទៃទៀតធ្វើការបែងចែកប្រភេទសំរាមរបស់ខ្លួនឱ្យបានត្រឹមត្រូវមុនយកទៅបោះចោល

បាត់ដំបង៖ អ្នកជំងឺកូវីដ១៩នៅខេត្តបាត់ដំបងម្នាក់ បានចែករំលែកវីដេអូសកម្មភាពរបស់គ្រូពេទ្យផ្នែកសំរាម ដែលមួយថ្ងៃៗត្រូវរើសសំរាមបែងចែកឱ្យបានត្រឹមត្រូវ ដើម្បីយកទៅដុតកម្ទេចចោល ដោយខ្លួនឯង ព្រោះជាក់ស្តែងសំរាមរបស់អ្នកជំងឺកូវីដ មិនអាចយកទៅបោះចោលនៅខាងក្រៅមណ្ឌលបានឡើយ ដោយសារខ្លាចឆ្លងរាលដាលទៅអ្នកដទៃ។

ស្ថិតនៅលើគំនរសំរាមដែលមានរុយទុំពាសពេញ ថែមទាំងមានសំរាមគ្រប់ប្រភេទដែលមិនបានបែងចែកត្រឹមត្រូវ ធ្វើឱ្យគ្រូពេទ្យផ្នែកអនាម័យត្រូវចាត់ចែងទៅតាមប្រភេទសំរាមជាមុនសិន ទើបយកទៅដុតតាមក្រោយ។

អ្នកជំងឺរូបនោះ បានសុំឱ្យអ្នកជំងឺដទៃបែងចែកសំរាមរៀងខ្លួនឱ្យបានត្រឹមត្រូវជាមុនសិន មុននឹងយកទៅបោះចោល ដើម្បីជួយសម្រាលការងារគ្រូពេទ្យ និងដើម្បីសុខភាពខ្លួនឯងផងដែរ។

យ៉ាងណាមិញ ដោយសារវីរុសកូវីដបំប្លែងខ្លួនថ្មីកំពុងរាតត្បាតកាន់តែខ្លាំង និងកាន់តែកាចសាហាវឡើង ធ្វើឱ្យឥទ្ធិពលនៃការចម្លងបានឆាប់រហ័ស និងវាយលុកសួតបានលឿនជាងវីរុសមុនខ្លាំង។

ដូចនេះ យើងត្រូវរួមគ្នាការពារឱ្យបានខ្ជាប់ខ្ជួនបំផុតទៅលើអនាម័យ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់គ្នាដើម្បីខ្លួនឯង និងក្រុមគ្រួសារឱ្យចៀសផុតពីជំងឺដ៏កាចសាហាវមួយនេះ៕

(ទស្សនាវីដេអូ)

វីដេអូ៖ Leng Sreypech

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម