ហាមធ្វើដំណើរ និងនេសាទ នៅផ្ទៃសមុទ្រ រហូតដល់ថ្ងៃទី២៧ វិច្ឆិកា ដោយសារព្យុះ USAGI
ភ្នំពេញ៖ ប្រទេសកម្ពុជា បានកំពុងរងឥទ្ធិពលព្យុះមួយ ឈ្មោះ USAGI ដែលបង្កឱ្យមានភ្លៀងធ្លាក់រប៉ាត់រប៉ាយ នៅទូទាំងប្រទេស ជាមួយនឹងខ្យល់បោកបក់ ក្នុងល្បឿនពី១៣ ទៅ១៥ម៉ែត្រ ក្នុងមួយវិនាទី ។
បើតាមពីសក្រសួងធនធានទឹក និងឧតុនិយម ក៏បានបញ្ជាក់ថា នៅតំបន់ទំនាបកណ្តាលភាគខាងត្បូង និង តំបន់មាត់សមុទ្រ នឹងរងផលប៉ះពាល់ខ្លាំងជាងគេ រហូតដល់២៧ ខែវិច្ឆិកា ។
ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏បានអំពាវនាវឲ្យប្រជានេសាទ និង អ្នកធ្វើដំណើរតាម សមុទ្រ ត្រូវផ្អាកសកម្មភាព រហូតដល់ថ្ងៃទី ២៧ ខែវិច្ឆិកា ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍