ថែមអំបិល ឬស្ករ ក្នុងអាហារកូនក្រោម ១ឆ្នាំ ដូចនាំជំងឺចូលខ្លួនអាអូន
បបអាហារកូនក្រោម១ឆ្នាំ ចាំបាច់បំផុតបន្ទាប់ពីការបៅដោះម្ដាយ ឬម្សៅទឹកដោះគោ គឺបបរខាប់គ្រប់គ្រឿង ឬចំណីអាហារទន់ៗដែលអាអូនអាចញ៉ាំបាន។ ស្របគ្នានេះ មានម៉ាក់ៗមួយចំនួនធ្វើបបរខាប់គ្រប់គ្រឿង ឬចំណីចំណុកផ្សេងៗឱ្យកូន លួចដាក់ស្ករ ឬអំបិលក្នុងអាហារ ដើម្បីឱ្យមានជាតិ ទាំងមិនដឹងថា វាអាចបង្កផលប៉ះពាល់ដល់សុខភាពកូនវិញទេ។
លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ក៏បានឱ្យដឹងដែរថា ជាទូទៅ រាងកាយទារកត្រូវការជាតិអំបិលតែ ០.៤ក្រាម/ថ្ងៃ ហើយវាតែងតែត្រូវបានបំពេញដោយទឹកដោះម្ដាយ ឬទឹកដោះគោ។ ចំណែកស្ករក៏ប៉ះពាល់ដល់ទារកដូចគ្នាដោយមូលហេតុថា ស្ករត្រូវបានចម្រាញ់ដោយដំណើរការគីមីជាច្រើនដែលវាអាចបង្កគ្រោះថ្នាក់ដល់ទារក ឬកុមារ។
ផលប៉ះពាល់នៃការលើសជាតិអំបិល
– មុខងារតម្រងនោមទារកអាចនឹងជួបបញ្ហា (ដោយសារជាតិអំបិលមិនបម្លែងអស់)
– វាក៏អាចបង្កទៅជាជំងឺផ្សេងៗទៀតដូចជា ក្រួសក្នុងតម្រងនោម កង្វះជាតិទឹក ជំងឺពុកឆ្អឹង ជំងឺសរសៃឈាម និងជំងឺផ្លូវដង្ហើមជាដើម។
ផលប៉ះពាល់នៃការលើសជាតិស្ករ
– ជាតិស្ករដែលលើសអាចធ្វើឱ្យទារក ឬកុមារមានបញ្ហាពុកធ្មេញ និងល្ហិតល្ហៃ
– វាក៏អាចបង្កទៅជាជំងឺផ្សេងៗទៀតដូចជា ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺធាត់ជាដើម។
បើតាមការឱ្យដឹងពី លោកជំទាវ ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាលថា តាមគោលការណ៍របស់ក្រសួងសុខាភិបាល មិនអនុញ្ញាតឱ្យថែមអំបិល ឬស្ករចូលក្នុងអាហារកូនក្រោម១ឆ្នាំទេ។ កូនក្មេងកាលណាញ៉ាំប្រៃ ឬញ៉ាំផ្អែមពេក ធ្វើឱ្យមានបញ្ហាសុខភាពទៅថ្ងៃមុខ ពិសេសពាក់ព័ន្ធនឹងបញ្ហាក្រលៀន។ ក្មេងទើបតែចប់ពីបៅដោះម្តាយ ចូលមកញ៉ាំបបរ គឺនៅរសជាតិដូចគ្នា អណ្ដាតក្មេងអត់ទាន់បានប៉ះពាល់រសជាតិអីនោះទេ (មិនដឹងថា សាប ឬប្រៃ) ដូច្នេះមិនបាច់បារម្ភថា បបរសាបកូនញ៉ាំមិនកើតនោះទេ៕
ប្រភព៖ Hellokrupet
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍