ដុះក្បាលពោះ អាចប្រឈមនឹងហានិភ័យនៃជំងឺទាំង ៤នេះ
ពិតណាស់ បញ្ហាខ្លាញ់ក្បាលពោះមិនត្រឹមតែប៉ះពាល់ដល់រូបរាងខាងក្រៅរបស់យើងប៉ុណ្ណោះទេ វាក៏ជះឥទ្ធិពលដល់សុខភាពរបស់យើងដូចគ្នា។ ជាទូទៅ ចំពោះស្ត្រីដែលមានទំហំចង្កេះលើសពី៣៥ ឬបុរសដែលមានទំហំចង្កេះលើសពី៤០ មានហានិភ័យខ្ពស់ក្នុងការកើតជំងឺធ្ងន់ធ្ងរជាច្រើន។
ហានិភ័យទាំង៤ កើតចំពោះអ្នកដុះក្បាលពោះ
១. ជំងឺទឹកនោមផ្អែម
នៅពេលថ្លើមរបស់យើងគ្របដណ្ដប់ដោយជាលិកាខ្លាញ់ វាអាចបង្កទៅជាខ្លាញ់ក្បាលពោះច្រើនជ្រុល។ ជាលទ្ធផល វាធ្វើឱ្យជាតិស្ករជាប់នៅក្នុងចរន្តឈាម ជំនួសឱ្យការបំបែកដោយថ្លើម។ កត្តានេះ នឹងធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមរបស់យើងឡើងខ្ពស់ ជាហេតុនាំឱ្យកើតជំងឺទឹកនោមផ្អែម។
២. ជំងឺមហារីក
ជាមួយគ្នានេះដែរ យោងតាមការសិក្សាថ្មីមួយបានបង្ហាញថាប្រភេទប្រូតេអ៊ីនដែលបញ្ចេញពីខ្លាញ់នៅក្បាលពោះអាចធ្វើឱ្យកោសិកាដែលមិនមែនជាមហារីក ក្លាយទៅជាកោសិកាមហារីកបាន ដោយបង្កជាការលូតលាស់ដុំសាច់។
៣. ជំងឺសរសៃឈាមបេះដូង
ជាក់ស្ដែង កោសិកាខ្លាញ់នៅក្នុងពោះក៏អាចបង្កើតប្រូតេអ៊ីន ដែលមានសមត្ថភាពធ្វើឱ្យស្ទះសរសៃឈាម និងអាចបណ្ដាលឱ្យសម្ពាធឈាមឡើងខ្ពស់។ បន្ថែមពីនេះ វាក៏អាចនាំឱ្យស្ទះសរសៃឈាម ដែលធ្វើឱ្យយើងប្រឈមនឹងជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល និងគាំងបេះដូងផងដែរ។
៤. ជំងឺភ្លេចភ្លាំងចំពោះមនុស្សចាស់ដុះក្បាលពោះ
អាចប្រឈមនឹងហានិភ័យនៃជំងឺទាំង ៤នេះ
ពិតណាស់ បញ្ហាខ្លាញ់ក្បាលពោះមិនត្រឹមតែប៉ះពាល់ដល់រូបរាងខាងក្រៅរបស់យើងប៉ុណ្ណោះទេ វាក៏ជះឥទ្ធិពលដល់សុខភាពរបស់យើងដូចគ្នា។ ជាទូទៅ ចំពោះស្ត្រីដែលមានទំហំចង្កេះលើសពី៣៥ ឬបុរសដែលមានទំហំចង្កេះលើសពី៤០ មានហានិភ័យខ្ពស់ក្នុងការកើតជំងឺធ្ងន់ធ្ងរជាច្រើន៕
ប្រភព៖ Hellokrupet
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍