Connect with us

Yang Mi ជាតារាស្រីជោគជ័យលើវិថីសិល្បៈ ប៉ុន្តែមិត្តភាពរវាងអ្នកសិល្បៈដូចគ្នាហាក់ដូចអំពិលអំពែក

ចិន៖ ប្រលូកក្នុងវិស័យសិល្បៈអស់រយៈពេលជាយូរណាស់មកហើយ ប៉ុន្តែតារាស្រីជួរមុខ Yang Mi រកតែមិត្តជិតស្និទ្ធម្នាក់គ្មានឡើយ ដែលទោះបីជារាប់អានគ្នាក៏បានត្រឹមមួយរយៈពេលប៉ុណ្ណោះ។

ដំបូងឡើយ តារាស្រីរូបនេះ ឃើញមានភាពជិតស្និទ្ធជាមួយនឹងតារាស្រី Tiffany Tang ប៉ុន្តែក្រោយមកបែរលែងនិយាយរកគ្នា បើទោះបីជាអ្នកទាំងពីរ ចូលរួមកម្មវិធី និងឈរជិតគ្នាក៏ដោយ ក៏ពួកគេធ្វើដូចមនុស្សមិនធ្លាប់ស្គាល់គ្នាដែរ។

មិនខុសពីការរាប់អានជាមួយ Tiffany ឡើយ ទំនាក់ទំនងជាមួយនឹង Liu Shishi ក៏បានត្រឹមមួយរយៈដែរ មនុស្សជាច្រើនមានចម្ងល់ថា ហេតុអ្វីទើបថ្ងៃមង្គលការរបស់នាងមិនឃើញមានវត្តមានរបស់ Yang Mi? Shishi បានឈរស្ងៀមមួយសន្ទុះ ទើបឆ្លើយថា មង្គលការរបស់ Yang Mi ក៏នាងមិនបានអញ្ជើញខ្ញុំដូចគ្នា។

ចំណែកឯតារាស្រីពីររូបទៀតគឺ Angela Baby និង Liu Yifei ក៏បែបនេះដែរ ដោយទំនាក់ទំនងមិត្តភាពរវាង Yang Mi និងតារាល្បីៗឯទៀតបានត្រឹមមួយរយៈពេលប៉ុណ្ណោះ ស្ងាត់ៗក៏លែងរាប់រកគ្នា ដើរផ្លូវរៀងខ្លួន៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម