តារាចម្រៀងកូរ៉េ Park Jiyeon សមាជិកក្រុម T-ARA ចុះហត្ថលេខាកិច្ចសន្យាផ្តាច់មុខជាមួយដៃគូរក្រុមហ៊ុនថ្មីជំនាញប្រូម៉ូតតួរសម្តែង
នៅថ្ងៃទី 23 ខែ វិច្ឆិកា ក្រុមហ៊ុនដៃគូ “Part” បានប្រកាសថាគាំទ្រគ្រប់ជ្រុងជ្រោយដល់តារាចម្រៀងកូរ៉េ Park Jiyeon ក្នុងនាមជាក្រុមហ៊ុនទទួលគ្រប់គ្រងថ្មី។ «យើងនឹងទទួលខុសត្រូវព្រមទាំងចាត់ចែងទាំងអស់លើការប្រគុំតន្ត្រី ក៏ដូចជាការសម្តែងរបស់កញ្ញា Park Jiyeon នៅក្នុងប្រទេសកូរ៉េ ហើយយើងនឹងខិតខំធ្វើឲ្យកញ្ញា “Jiyeon” កាន់តែមានប្រជាប្រិយ៍មួយកំរិតទៀត។»
ក្រុមហ៊ុនដៃគូ “Part” គឺជាទីភ្នាក់ងារគ្រប់គ្រងដែលផ្តោតលើតារាសម្តែង ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុន “Part” កំពុងគ្រប់គ្រងតារាជាច្រើនដូចជា Han Ye Seul, Ku Hye Sun, Cha Joo Young ព្រមទាំងតារាជាច្រើនរូបទៀត។
គួរបញ្ចាក់ផងដែរថាបន្ទាប់ពីចេញអាល់ប៊ុមជាមួយ T-ARA កាលពីឆ្នាំ 2009 តារាចម្រៀងកូរ៉េ Jiyeon និងក្រុមរបស់នាងបានចេញបទចម្រៀងល្បី ៗ ជាច្រើនដូចជា “Lie”, “Bo Beep Bo Beep”, “Crazy Because of You” ជាដើម។ ក្នុងឆ្នាំ 2014 Jiyeon ថែមទាំងបានចេញអាល់ប៊ុមទោលដែលដាក់ចំណងជើងថា “Never Ever” ហើយត្រូវបានគេទទួលស្គាល់ថាជាតួរសម្តែងដ៏មានប្រជាប្រិយ៍ភាពជាងនៅក្នុងមិត្តរួមក្រុម T-ARA ទៀត ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍