Connect with us

វ៉ាក់សាំងសំខាន់ណាស់! កុំដឹងតែទៅចាក់ ហើយអត់ខ្វល់ រឿងពិតមួយចំនួនត្រូវដឹង

បើនិយាយពីថ្នាំបង្ការ ឬហៅថា វ៉ាក់សាំង មនុស្សតិចណាស់ដែលមិនស្គាល់។ ទោះជាត្រូវបានចាត់ទុកថាជាថ្នាំសំខាន់សម្រាប់តតាំងនឹងរោគផ្សេងៗក៏ដោយ ប៉ុន្តែមនុស្សតិចណាស់ ដែលដឹងពីប្រភេទឥទ្ធិពល មុខងារ និងអត្ថប្រយោជន៍របស់ថ្នាំបង្ការទាំងនោះ។ ថ្នាំបង្ការ (វ៉ាក់សាំង) មាននាទីសំខាន់ណាស់ក្នុងការការពារគ្រប់គ្នាពីជំងឺកាចសាហាវមួយចំនួន ទោះបីជាមតិមហាជនខ្លះលើកឡើងថា វ៉ាក់សាំង (ការចាក់មេរោគ) ចូលខ្លួនមិនល្អក៏ដោយ។
តោះ ប្ដូរទម្លាប់ពីមនុស្សលែងខ្វល់ មកស្វែងយល់បន្ថែម ដើម្បីជាប្រយោជន៍សម្រាប់ការរស់នៅ និងជួយអ្នកដទៃទៀតជាច្រើន ជាមួយ “Hello គ្រូពេទ្យ” ថ្ងៃនេះ។

១- អ្វីជា អិនអាយភី (NIP)?

NIP ជាកម្មវិធីជាតិផ្ដល់ថ្នាំបង្ការ ដើម្បីកំណត់ពេលក្នុងការចាក់វ៉ាក់សាំង និងអប់រំពលរដ្ឋអំពីអត្ថប្រយោជន៍នៃថ្នាំបង្ការ។

២- ថ្នាំបង្ការសំខាន់ៗសម្រាប់កុមារ

កម្មវិធីជាតិផ្ដល់ថ្នាំបង្ការឥតគិតថ្លៃ ជួយការពារកុមារពីជំងឺធ្ងន់ធ្ងរច្រើនណាស់ ហើយចាក់តាមវ័យរបស់កុមារ ដូចជា របេង រលាកថ្លើមប្រភេទ B ជំងឺខាន់ស្លាក់ តេតាណូស ក្អកមាន់ កញ្ជ្រឹល និង ស្អូច ពីកំណើត។ មិនចាំបាច់ទាល់តែ NIP ទេ វ៉ាក់សាំងខ្លះ មានប្រសិទ្ធភាពខ្ពស់ណាស់ ទោះបីជាមិនចាក់ផ្ទាល់ពីកម្មវិធីរបស់ក្រសួង សុខាភិបាលក៏មាន (នៅតាមបណ្ដាគ្លីនិកឯកជន)។

៣- អត្ថប្រយោជន៍

ជាទូទៅថ្នាំបង្ការជំងឺត្រូវបានគេទទួលស្គាល់ ថាជាវិធីសាស្ត្របែបវិទ្យាសាស្ត្រមួយ ដែលអាចកាត់បន្ថយអត្រាឆ្លងនៃជំងឺ ឬក៏អាចលុបបំបាត់ជំងឺមួយចំនួន (ទាំងផ្លូវចិត្ត និងផ្លូវកាយ) ទាំងស្រុងតែម្ដង។ បើផ្ដោតលើទស្សនវិស័យសេដ្ឋកិច្ចវិញ ថ្នាំបង្ការប្រភេទនេះ អាចជួយកាត់បន្ថយចំណាយផ្សេងៗ ដូចជាថ្លៃព្យាបាល ក្រោយកើតជំងឺបានច្រើន។ សរុបទៅវ៉ាក់សាំងបង្ការជំងឺអាចជួយការពារមនុស្សគ្រប់វ័យ គ្រប់ភេទ ពីជំងឺផ្សេងៗ។

៤- ចុះសុវត្ថិភាពកម្រិតណាដែរ?

វាមិនបានបង្កហានិភ័យខ្ពស់ជាងការបង្ការទេ ក្រោយពេលចាក់ចូលខ្លួន ទោះបីជាប្រភេទថ្នាំបង្ការជំងឺខ្លះមានសារធាតុអាលុយមីញ៉ូម និង Formaldehyde ក៏ដោយ។ ជាទូទៅមុនពេលវ៉ាក់សាំងទាំងនោះ អនុញ្ញាតឱ្យដាក់លក់នៅលើទីផ្សារបានខាងរដ្ឋបាលចំណីអាហារ និងឱសថ (FDA) របស់សហរដ្ឋអាមេរិក បានពិនិត្យ និងធ្វើតេស្តយ៉ាងហ្មត់ចត់បំផុត (ចំពោះផលិតផលស្តង់ដារ) ហើយមុនទទួលបានអាជ្ញាប័ណ្ណ ផ្ដល់សេវាវ៉ាក់សាំងការពារទាំងនោះឱ្យមហាជនគ្រប់ប្រភេទ (វ៉ាក់សាំង) ត្រូវឆ្លងកាត់ការធ្វើតេស្តសាកល្បងច្រើនឆ្នាំច្រើនលើកច្រើនសារណាស់។

សព្វថ្ងៃ ទោះវ៉ាក់សាំងទាំងនោះកំពុងប្រើប្រាស់យ៉ាងទូលំទូលាយ ពាសពេញពិភពលោកក្ដី ក៏មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (CDC) និងរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) នៅតែបន្តប្រើប្រាស់ប្រព័ន្ធរាយការណ៍ ដើម្បីតាមដានពីផលវិបាក នៃថ្នាំបង្ការ (VAERS) និងផលប៉ះពាល់ផ្សេងៗ។ ក្នុងករណីរកឃើញផលប៉ះពាល់ណាមួយរដ្ឋាភិបាល និងស៊ើបអង្កេតប្រកាសជាសាធារណៈពីឥទ្ធិពលអាក្រក់ និងឈានដល់ផ្អាក ឬបញ្ឈប់ការប្រើប្រាស់ថ្នាំ (វ៉ាក់សាំង) នោះតាមស្ថានការណ៍ជាក់ស្ដែង។

៥- តើថ្នាំបង្ការប៉ះពាល់អ្វីខ្លះ?

-កម្រិតស្រាល៖ ការឈឺចាប់ឡើងកន្ទួលក្រហម ឬក៏ហើមបន្តិចបន្តួច (ចំពោះក្មេងៗ) ពិតជាអាចកើតឡើង ឬអាចបង្កឱ្យក្ដៅខ្លួនតិចតួចក៏មាន។
-កម្រិតធ្ងន់៖ អាចមានប្រតិកម្មធ្ងន់ធ្ងរ (អាឡែហ្ស៊ី) ប្រកាច់ ឬអាចឈានដល់ថ្លង់ ប៉ុន្តែករណីបែបនេះកម្រកើតមានណាស់។
-ចចាមអារ៉ាម៖ មានរឿងអត់ពិតដែលនិយាយតគ្នាខ្លះថា វ៉ាក់សាំងបង្ការជំងឺអាចបណ្ដាលឱ្យមានជំងឺ អូទីស្សឹម (Autism) ប៉ុន្តែនេះជារឿងមិនពិតទេ។ ករណីចចាមអារ៉ាមនេះកើតឡើង ដោយសារតែការស្រាវជ្រាវវែកញែកមិនដាច់ស្រេចក្នុងឆ្នាំ ១៩៩៨ ដែលកាលណោះមានអ្នក ស្រាវជ្រាវខ្លះបានអះអាងថា វ៉ាក់សាំងអាចបណ្ដាលឱ្យកើតជំងឺ អូទីស្សឹម(Autism) ប៉ុន្តែក៏មាន អ្នកវិទ្យាសាស្ត្រភាគច្រើនស្រាវជ្រាវជាបន្តបន្ទាប់គ្នា ស្វែងរកព័ត៌មាន មកបញ្ជាក់បន្ថែមថា តើពិតជាអាចមានករណីបែបនេះកើតឡើងមែនឬអត់? ទាក់ទងទៅនឹងវ៉ាក់សាំង MMR (Mumps,Measles,Rubella) និង សារធាតុ Thimerosal (ដែលអាចបណ្ដាលឱ្យមានជំងឺ អូទីស្សឹម)។
-លទ្ធផល៖ ដែលទទួលបានទាំងអស់ គឺសុទ្ធតែ “អវិជ្ជមាន” បញ្ជាក់ថា អំណាចរបស់វ៉ាក់សាំង ពិត ជាមិនអាចបង្កឱ្យ អូទីស្សឹម កើតឡើងបានទេ។ វ៉ាក់សាំងទាំងនោះមាន ដូចជា វ៉ាក់សាំងបង្ការជំងឺរលាកសួត Pneumococcus (ភ្នឺម៉ូកូកគីស) ឬវីរុស បង្កជំងឺរាករូស Rotavirus (រូតាវីរុស) ជាដើម។ ក្រៅពីវ៉ាក់សាំង បង្កដោយរោគ ២ខាងលើ ក៏មានការណែនាំឱ្យចាក់វ៉ាក់សាំងផ្សេងទៀតដែរ ដូចជា ការពារជំងឺរលាកថ្លើម ប្រភេទ A និង អុតស្វាយ៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម