Connect with us

តម្លៃជ័រកៅស៊ូកម្ពុជា បន្តធ្លាក់ថ្លៃ ដោយក្នុង១តោន បានតម្លៃត្រឹមជាង ១៣០០ដុល្លា

ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានកៅស៊ូ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃនេះ បានបង្ហាញថា តម្លៃជ័រកៅស៊ូនៅកម្ពុជា បានបន្តធ្លាក់ចុះ ដោយតម្លៃជាមធ្យមក្នុងរយៈពេល១០ខែ ឆ្នាំ២០១៨ កន្លងមកនេះ ក្នុងកម្រិត ១,៣៥៥ដុល្លារអាមេរិកក្នុង១តោន ធ្លាក់ចុះ១៨ភាគរយ។
បើទោះជាតម្លៃធ្លាក់ចុះ ក៏ក្នុងរយៈពេល១០ខែ ឆ្នាំ២០១៨នេះ កម្ពុជា បាននាំចេញជ័រកៅស៊ូសរុបចំនួនជាង១៦ម៉ឺនតោន មានការកើនឡើងធៀបនឹងឆ្នាំមុន និង ទទួលបានចំណូល២១៨លានដុល្លារអាមេរិក ។
អគ្គនាយកដ្ឋាន ក៏បានអោយដឹងផងដែរថា កៅស៊ូរបស់កម្ពុជានាំចេញទាំងស្រុងទៅកាន់ប្រទេសវៀតណាម ម៉ាឡេស៊ី សិង្ហបុរី ចិន និង កូរ៉េខាងត្បូង ។
ដោយឡែក ក្រុមហ៊ុន ដែលកំពុងដាំដុះកៅស៊ូនៅកម្ពុជា មានចំនួន ១២៩ក្រុមហ៊ុន ក្នុងនោះ មាន៣០ក្រុមហ៊ុន កំពុងតែប្រមូលផល និង ធ្វើការនាំចេញ។
សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានផ្ទៃដីដាំដុះកៅស៊ូចំនួនជិត៤៣ម៉ឺនហិកតា ក្នុងនោះ ផ្ទៃដីដែលចៀរជ័របាន មាន២០ម៉ឺនហិកតា ស្មើនឹង៤៧ភាគរយ និង ផ្ទៃដីថែទាំង ជាង២២ម៉ឺនហិកតា ស្មើនឹង៥៣ភាគរយ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម