Connect with us

ការធ្វេសប្រហែសតែបន្តិច ទើបធ្វើឱ្យតារាចម្រៀង លោក បញ្ញា សិទ្ធ ឆ្លងនៅជំងឺកូវីដ១៩

ភ្នំពេញ៖ ទស្សនិកជនពិតជាស្គាល់តារាចម្រៀង លោក បញ្ញា សិទ្ធ ដែលតែងតែបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ ទាំងការសម្តែងខ្សែភាពយន្ត ទាំងការឡើងកម្មវិធីប្រគំតន្ត្រីជាច្រើន ប៉ុន្តែទស្សនិកជនភាគច្រើនមិនបានដឹងទេថា លោក បញ្ញា សិទ្ធ ក៏ជាបុគ្គលមួយរូបដែលឆ្លងជំងឺកូវីដ១៩ ផងដែរ។

លោក បញ្ញា សិទ្ធ បានចូលរួមកម្មវីធី MY COVID 19 Story របស់ស្ថានីយទូរទស្សន៍ CTN,CNC និង MYTV ដោយលោកបានលើកយកនៅរឿងរ៉ាវជាច្រើន ពីការធ្វេសប្រហែសរបស់លោក ទើបធ្វើគាត់ឆ្លងនៅជំងឺកូវីដ១៩ ពីមិត្តភ័ក្កិរបស់គាត់ ពេលចូលរួមកម្មវិធីឡើងគេហដ្ឋាន។

លោក សិទ្ធ បានរៀបរាប់ថា វាពិតជាវិប្បដិសារីសម្រាប់រូបគាត់ ដោយមិនបានគិតថាការចូលរួមនេះមានត្រឹមតែមនុស្សតិច ប៉ុន្តែបែរជាមានការចូលរួមមនុស្សច្រើនទៅវិញ ហើយគាត់ភ្លេចគិតថា ជំងឺកូវីដ១៩ នៅក្បែរមនុស្សគ្រប់គ្នា ពិតជាធ្វើឱ្យគាត់សោកស្តាយជាខ្លាំង។

ក្រោយរូបលោកបានឆ្លងនៅជំងឺកូវីដ១៩ លោកពិតជាមិនហ៊ានប្រាប់ដល់អ្នកផ្ទះនោះទេ ព្រោះវាជាការធ្វេសប្រហែសមួយ ហើយក៏គិតថា អ្នកដទៃ នឹងស្អប់ខ្ពើមគាត់ តែផ្ទុយទៅវិញ គឺគាត់ទទួលបានការលើកទឹកចិត្តពីសំណាក់ក្រុមគ្រួសារ ក៏ជាមិត្តរួមអាជីពសិល្បៈផងដែរ។

បច្ចុប្បនេះ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាមានចំនួន ៧៤.៣៨៦នាក់ ស្លាប់ចំនួន ១.៣២៤នាក់ និងជាសះស្បើយចំនួន ៦៦.៧២៥ នាក់។

ប្រសិនបើទស្សនិកជនចង់ដឹងពីរឿងរ៉ាវ នៃដំណើរជីវិតពិតរបស់អ្នកដែលបានឆ្លងជំងឺកូវីដ១៩ សូមទស្សនាកម្មវិធី «ដំណើរជីវត» My COVID 19 Story ដែលផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ CTN, CNC, MYTV និង CBS Digital រៀងរាល់ថ្ងៃ សុក្រ វេលាម៉ោង ៧:៣០នាទី នឹងមានចាក់ការផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍
– CTN នៅថ្ងៃអាទិត្យ ម៉ោង ១០:៣០-១១:០០
– MyTV នៅថ្ងៃអង្គារ ម៉ោង ១៦:០០-១៦:១៥
– CNC នៅថ្ងៃសៅរ៍ ម៉ោង ៩:០០-៩:៣០ និងថ្ងៃចន្ទ ម៉ោង ៩:០០-៩:៣០៕

(ទស្សនាវីដេអូ)

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម