Connect with us

ដំណឹងល្អ! រដ្ឋបាលខេត្តកែប កំពុងរៀបចំបង្កើតឆ្នេរថ្មីបន្ថែមទៀត

កែប៖ រដ្ឋបាលខេត្តកែប នៅថ្ងៃទី២៧ ខែកក្កដានេះ បានឱ្យដឹងថា ចំពោះព័ត៌មាន ដែលផ្សព្វផ្សាយថា មានអ្នកចាក់ដីលុបសមុទ្រនៅមុខសាលាខេត្តកែប ហើយអាជ្ញាធរខេត្តអនុញ្ញាតឱ្យមានការចាក់ដីលុបសមុទ្រ ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប គឺជាការផ្សព្វផ្សាយព័ត៌មានមិនមានការពិតទេ។

រដ្ឋបាលខេត្តកែប ពិនិត្យឃើញថា ទីតាំងនេះមិនអាចឱ្យអ្នកទេសចរហែល ទឹកកម្សាន្តលេងបានឡើយ ព្រោះមានថ្មដុះរដិបរដុបតាមបណ្ដោយឆ្នេរអាចបង្កឱ្យមានរបួស មិនមានខ្សាច់ សម្រាប់លេងកម្សាន្ត និងមានការបង្ហូរទឹកកង្វក់ចូលសមុទ្រពីសំណាក់អាជីវករ ដែលកំពុងអាស្រ័យផល នៅលើដីចំណីឆ្នេរសាធារណៈ ដូច្នេះរដ្ឋបាលខេត្តកែបបានរៀបចំសិក្សាគម្រោងរៀបខឿនច្រាំងសមុទ្រ ចាក់ដី និងចាក់ខ្សាច់បំពេញពង្រីកឆេ្នរ ដើម្បីរៀបចំតំបន់គោលដៅទេសចរណ៍ថ្មីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកសម្រាកលំហែកម្សាន្តនៅតាមបណ្ដោយឆ្នេរថ្មីនេះ ក្នុងគោលបំណងបម្រើដល់ ផលប្រយោជន៍សាធារណៈ ពិសេសរក្សាបានសណ្តាប់ធ្នាប់សាធារណៈនៅតំបន់នេះកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។

ការរៀបចំគម្រោងនេះ គឺផ្អែកតាមចក្ខុវិស័យផែនការអភិវឌ្ឍរយៈពេលប្រាំឆ្នាំ កម្មវិធីវិនិយោគ បីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត និងស្របតាមសេចក្តីសម្រេចស្តីពីការដាក់ឱ្យប្រើប្រាស់ប្លង់គោលប្រើប្រាស់ ដីក្រុងកែប ខេត្តកែប ចក្ខុវិស័យឆ្នាំ២០៣០ របស់លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម