អូស្រ្តាលីរកឃើញ វិធីតេស្តកម្រិតជាតិស្ករក្នុងឈាមមិនបាច់ជោះម្រាមដៃ
សារព័ត៌មាន Reuters បានចុះផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ នេះថា អ្នកវិទ្យាសាស្រ្តអូស្រ្តាលីបានអភិវឌ្ឍឧបករណ៍តេស្តកម្រិតជាតិស្ករសម្រាប់អ្នកជំងឺទឹកនោមផ្អែមមួយឈ្មោះថា holy grail ដែលអាចពិនិត្យកម្រិតជាតិស្ករបានតាមរយៈទឹកមាត់។
សម្រាប់អ្នកជំងឺទឹកនោមផ្អែម ជាទូទៅត្រួតពិនិត្យកម្រិតជាតិស្ករដោយការជោះម្រាមដៃ ច្រើនដងក្នុងមួយថ្ងៃ និងយកតំណក់ឈាមដាក់លើបន្ទះតេស្ត និងឧបករណ៍តេស្តដើម្បីបានដឹងលទ្ធផល។ ដោយសារតែការជោះម្រាមដៃច្រើនដងក្នុងមួយថ្ងៃៗ ធ្វើឱ្យអ្នកមានជំងឺទឹកនោមផ្អែមមានការឈឺចាប់ អ្នកជំងឺទឹកនោមផ្អែមអាចកម្រិតពេលជោះម្រាមដៃ និងពិនិត្យជាតិស្ករក្នុងឈាម។
យ៉ាងណា ឧបករណ៍តេស្តកម្រិតជាតិស្ករថ្មីនេះ អាចទាញយកអង់ហ្ស៊ីមមានជាតិស្ករ(គ្លុយកូស)ចូលទៅក្នុងឧបករណ៍(transistor) ដែលអាចបញ្ជូនព័ត៌មានពីកម្រិតជាតិស្ករបាន ដោយមិនត្រូវការការជោះម្រាមដៃ។ ដោយសារតែឧបករណ៍អេឡិចត្រូនិកនៅក្នុង transistor ជាទឹកខ្មៅ នោះការធ្វើតេស្តអាចធ្វើឡើងបានតាមរយៈការព្រីនចេញ និងអស់ថ្លៃចំណាយទាប។ អ្នកវិទ្យាសាស្រ្តជឿថា ឧបករណ៍នេះនឹងជួយដល់អ្នកជំងឺទឹកនោមផ្អែមរួចផុតពីការឈឺចាប់ពីការជោះដៃពិនិត្យកម្រិតជាតិស្ករ និងផ្ដល់ផលល្អច្រើនដល់អ្នកជំងឺទឹកនោមផ្អែម៕
ប្រភព៖ Hellokrupet
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍