Arsenal ផ្តួល Bournemouth បន្តកំណត់ត្រាមិនទាន់ចាញ់១១ប្រកួត នៅ Premier League
Arsenal នៅរក្សាកំណត់ត្រា មិនទាន់ចាញ់១១ប្រកួតជាប់គ្នានៅ Premier League និងមិនទាន់ចាញ់១៧ប្រកួតគ្រប់កម្មវិធី ក្រោយពីពួកគេបានយកឈ្នះក្រុមម្ចាស់ផ្ទះ Bournemouth កាលពីយប់មិញ។
ការប្រកួតនាទីលាន Vitality ក្រុមកាំភ្លើងបានទទួលសំណាងគ្រាប់បាល់នាំមុខ ដោយបាល់បញ្ចូលទីខ្លួនឯងរបស់កីឡាករម្ចាស់ផ្ទះ Jefferson Lerma នៅនាទី៣០។ យ៉ាងណាមិញ មុនចប់វគ្គទី១ កីឡាករ Joshua King ក៏ទម្លាយសំណាញ់ទីបានសម្រេចដើម្បីតាមស្មើវិញ ១-១។
ចូលមកដល់វគ្គទី២ នាទី៦៧ ខ្សែប្រយុទ្ធ Aubameyang ក៏រកបានភាពជោគជ័យអោយក្រុមអ្នកចាត់ការ Unai Emery ដោយការស៊ុតនាំមុខ ២-១ យ៉ាងល្អ ហើយលទ្ធផលនេះ បានរក្សារហូតដល់ចប់ការប្រកួត។ ១គ្រាប់នេះធ្វើអោយ Aubameyang បានឈរកំពូលតារាងកីឡាកររកគ្រាប់បាល់ច្រើនជាងគេរដូវកាលនេះ គឺមាន៨គ្រាប់ស្មើនឹងខ្សែប្រយុទ្ធ Sergio Aguero របស់ Man City ដែរ។
Arsenal បច្ចុប្បន្នមាន២៧ពិន្ទុ ពី១៣ប្រកួត ខណៈ Bournemouth នៅលេខ៨ មាន២០ពិន្ទុ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍