Connect with us

រាល់សប្តាហ៍ វត្តមានតារាកិតិ្តយសជាច្រើនគូ មកបង្ហាញភាពកំប្លុកកំប្លែងសើចសប្បាយជាកម្មវិធីថ្មី MYTV “ពីនេះពីនោះជាមួយសុខគា”

ភ្នំពេញ៖ មកដល់ថ្មីទៀតហើយ ធានាថាសើចមិនចេះចប់ កំប្លែងបែបស្ងួត ជាមួយពិធីករមុខស្រស់ប៉ិនវោហារសព្ទ លោក សុខគា នឹងនាំប្រិយមិត្តទៅជួបតារាកិត្តិយសជាច្រើនគូ ជារៀងរាល់សប្តាហ៍ លាយឡំសម្តីផ្អែម ចាក់ដោតជាមួយភាពកំប្លុកកំប្លែង។

តើតារាកិត្តិយសរូបណា នឹងបង្ហាញខ្លួននៅក្នុងសប្តាហ៍នេះ តើគាត់មានអ្វីចង់និយាយទៅកាន់ប្រិយមិត្ត ជាមួយអាថ៌កំបាំងក្នុងចិត្តរបស់គាត់? ទាំងនេះ នឹងត្រូវបើកកកាយក្រោមថ្វីមាត់ពិធីករ សម្តីផ្អែម មុខស្ងួត លោក សុខគា ដើម្បីបង្កើតជាសំណើចសើចសប្បាយ រហូតដល់ចុងកម្មវិធី។

សូមកុំភ្លេចរង់ចាំទស្សនាកម្មវីធី “ពីនេះពីនោះជាមួយសុខគា” ដែលនឹងចាក់ផ្សាយរៀងរាលថ្ងៃ ចន្ទ វេលាម៉ោង ៨យប់ តាមរយៈកញ្ចក់ទូរទស្សន៍ MyTV និង MyTV Page ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម