Connect with us

រាជរដ្ឋាភិបាល សម្រេចបិទខេត្តជាប់ព្រំដែនថៃរយៈពេល ១៤ ក្រោយរកឃើញមានអ្នកឆ្លងកូវីដ-១៩ បំប្លែងថ្មី Delta ក្នុងសហគមន៍

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ទាន់មួយដោយបិទខេត្តជាប់ព្រំដែនថៃទាំងអស់ មិនឱ្យធ្វើដំណើរឆ្លងកាត់នោះឡើយ។ ការសម្រេចនេះ បន្ទាប់ពីមានការរកឃើញអ្នកឆ្លងមេរោគកូវីដ-១៩ បំប្លែងថ្មី Delta នៅក្នុងខេត្តមួយចំនួន។

ក្នុងសេចក្តីសម្រេចដោយ រាជរដ្ឋាភិបាល នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា រាជរដ្ឋាភិបាល បានសម្រេចបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងខេត្តសៀមរាប។ ការសម្រេចបែបនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩ បំប្លែងថ្មី (Delta)។

ការបិទនេះមានរយៈពេល ១៤ថ្ងៃ ដោយគិតចាប់ពីម៉ោង ២៣:៤៥នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម