Connect with us

ដំណឹងល្អ! ចក្រភពអង់គ្លេសបរិច្ចាគវ៉ាក់សាំងកូវីដ១៩ AstraZeneca ចំនួន ៤១៥.០០០ដូស ដល់កម្ពុជា

ភ្នំពេញ៖ ប្រទេសកម្ពុជា នឹងទទួលបានវ៉ាក់សាំងចំនួន ៤១៥.០០០ ដូស ពីចក្រភពអង់គ្លេស តាមរយៈយន្តការកូវ៉ាក់ (COVAX) ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ដែលចេញផ្សាយនៅថ្ងៃព្រហស្សតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ។

លោក រដ្ឋមន្ត្រីក្រសួងការបរទេស Dominic Raab មានប្រសាសន៍ថា៖

“ចក្រភពអង់គ្លេសនឹងបញ្ចូនវ៉ាក់សាំង AstraZeneca ចំនួន ៤១៥.០០០ ដូសទៅកាន់ប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃការផ្តល់វ៉ាក់សាំងចំនួន ១០០ លានដូសដំបូងដែលយើងបានប្ដេជ្ញា ដើម្បីជួយឱ្យ តំបន់ដែលក្រីក្របំផុតនៃពិភពលោកបានទទួលការចាក់វ៉ាក់សាំងក្នុងករណីបន្ទាន់។ យើងកំពុងធ្វើការដើម្បីជួយអ្នកដែលងាយរងគ្រោះបំផុត ហើយក៏ព្រោះតែយើងដឹងថា យើងនឹងមិនមានសុវត្ថិភាពទេ រហូតទាល់តែមនុស្សគ្រប់គ្នាមានសុវត្ថិភាព។”

លោកស្រីឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា Tina Redshaw មានប្រសាសន៍ថា៖ “វ៉ាក់សាំង AstraZeneca ចំនួន ៤១៥.០០០ដូសនេះ នឹងជួយដល់សហគមន៍ក្នុងមូលដ្ឋានដើម្បី ចាប់ផ្តើមអាជីវកម្ម ការពារសេវាសុខភាព និងស្តារជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឡើងវិញ។ ខ្ញុំពិតជារីករាយដែលចក្រភពអង់គ្លេសប្ដេជ្ញាចិត្តក្នុងការបរិច្ចាគវ៉ាក់សាំងនៅទូទាំងពិភពលោកទាំង តាមរយៈកិច្ចព្រមព្រៀងទ្វេភាគី និងយន្តការ COVAX ហើយក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ៕”

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម