អាណិត Song Joong Ki ណាស់! ហេតុតែម្តាយចង់បានកូនស្រីខ្លាំងពេកទើបតារាប្រុសរូបនេះត្រូវម្តាយចាប់តែងស្រីឱ្យរាល់ថ្ងៃ
កូរ៉េខាងត្បូង៖ តារាសម្តែងកំពូលប្រចាំកូរ៉េខាងត្បូង Song Joong Ki ធ្លាប់បានចែករំលែកជីវិតពេលកុមារភាពក្នុងកម្មវិធីជួបជុំអ្នកគាំទ្រដោយលោកបានបញ្ជាក់ថា ហេតុតែម្តាយលោកចង់បានកូនទី២ជាកូនស្រីពេក ទើបលោកត្រូវម្តាយចាប់តែងខ្លួនដូចកូនស្រីរាល់ថ្ងៃ ជារឿយៗលោកត្រូវបានម្តាយស្លៀកសម្លៀកបំពាក់ពណ៌ផ្កាឈូកឱ្យរហូតគ្រប់គ្នាតែងយល់ច្រលំថាលោកជាកូនស្រីគ្រប់គ្នា។
ប៉ុន្តែរាល់ពេលដែលអ្នកជិតខាងយល់ច្រលំថាលោកជាកូនស្រី និងសរសើរថាស្អាតម្តងៗ លោកតែងប្រាប់គ្រប់គ្នាថា លោកមិនមែនកូនស្រីឡើយ ឈប់សរសើរថាលោកស្អាតទៀត។ យ៉ាងណាមិញ Song Joong Ki បានបន្ថែមទៀតថា លោកចេះមានស្នេហាតាំងពីក្មេងដោយលោកបានលួចស្រលាញ់ក្មេងស្រីម្នាក់រៀននៅសាលាជាមួយគ្នា ហើយលោកតែងទៅអង្គុយក្នុងថ្នាក់ Crush របស់ខ្លួនរាល់ថ្ងៃ មិនមានអ្នកណាអាចបញ្ឈប់លោកបានឡើយ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍