Connect with us

ស្ទីលថ្មី ប្លែកការអារម្មណ៍ ជាមួយកំពូលតារាចម្រៀង មាស សុខសោភា ពីកម្មវិធីប្រគំតន្ត្រី “បាកាស”

ភ្នំពេញ៖ រឹតតែអស្ចារ្យប្លែក ជួបជាមួយតារាចម្រៀងល្បីៗ បង្ហាញបទចម្រៀងថ្មីបែបមនោសញ្ចេតនា កំពុងពេញនិយមក្នុងស្រទាប់យុវវ័យ ព្រមទាំងបទញាក់កន្ទ្រាក់អារម្មណ៍ជាច្រើន ពីកម្មវិធីប្រគំតន្ត្រីដ៏អស្ចារ្យ គឺតន្ត្រី “បាកាស” របស់ស្ថានីយទូរទស្សន៍ MyTV។

សម្រាប់សម្រាប់សប្តាហ៍នេះ ទស្សនិកជន ពិតជាមិនខកបំណងនោះទេ នឹងបានជួបកំពូលតារាចម្រៀង សំឡេងផ្អែម អ្នកនាង មាស សុខសោភា នៅក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រី “បាកាស” ជាចុងក្រោយប្រិយមិត្តផ្ទុះសំណើច សើចសប្បាយរីកាយពីក្រុមកំប្លែង CBS ពិតជាសើច រហូតដល់ចប់កម្មវិធីតែម្តង។

ជួបជាមួយកំពូលតារាចម្រៀងដូចជា៖
១.អ្នកនាង មាស សុខសោភា

២.កញ្ញា ឈីន រតនៈ

៣.លោក ឃី សុឃុន

៤.ក្រុម 3 POWER

៥.ក្រុមកំប្លែង CBS

ការប្រគំតន្ត្រីសម័យទំនើប “បាកាស” នឹងធ្វើការផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ MyTV និង Page MyTV ព្រមទាំង Page Bacchus រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៨យប់តទៅ៕

(សូមទស្សនាវីដេអូ)

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម