Connect with us

ហ៊ាហ័ង កាន់តែស្អាតប្លែកឡើងពីមួយថ្ងៃទៅមួយថ្ងៃ

ភ្នំពេញ៖ ហ៊ាហ័ង ដែលមនុស្សភាគច្រើនបានស្គាល់ហើយថា ជាតារាល្បីលើបណ្តាញសង្គមភេទទី៣ក្នុងក្រុមរបស់ Peypeydy ដែលភាគច្រើនេពួកគេតែងចេញវីដេអូកំប្លែងៗជាមួយគ្នាធ្វើឱ្យសន្ទុះនៃការគាំទ្រពីក្រុមយុវវ័យកាន់តែច្រើនឡើងជាលំដាប់។

យ៉ាងណាមិញ បើក្រឡេកមើលពីសម្រស់របស់តារាបណ្តាញសង្គម ហ៊ាហ័ង កាន់តែស្អាតប្លែក ជាពិសេសពេលតែងខ្លួនជាស្រីចំ គ្រប់គ្នាអាចនឹងសម្លឹងមើលដល់ភ្លឹក ក៏ព្រោះតែសម្រស់របស់ហ៊ាហ័ងពេលតែងស្រីពិតជាមើលមិនដឹងឡើយថាលោកជាភេទទី៣។

ដងខ្លួនតូចស្រលូន រួមជាមួយនឹងទម្រង់មុខស្រស់ស្អាតខ្ចូតៗដូចស្រីកូរ៉េបែបនេះ ហ៊ាហ័ង ទទួលបានការកោតសរសើរ និងគាំទ្រមិនតិចឡើយពីសំណាក់អ្នកគាំទ្រ។ យោងតាមការសម្ភាសន៍ក្នុងផេកកម្សាន្តក្នុងស្រុកមួយ ហ៊ាហ័ង បានឱ្យដឹងថា នៅថ្ងៃអនាគតលោកចង់កែភេទធ្វើជាស្រីចំ ប៉ុន្តែមិនទាន់ដឹងថាពេលណាឡើយ ព្រោះនេះគ្រាន់ជាការគ្រោងទុកប៉ុណ្ណោះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម