Connect with us

Harry Kane ស៊ុត Hat-Trick ខណៈអង់គ្លេស ផ្តួល ប៉ាណាម៉ា ដល់ទៅ ៦-១

ក្រុមតោកំណាចអង់គ្លេស បានបង្ហាញភាពខ្លាំងក្លារបស់ខ្លួន ដោយបានយកឈ្នះក្រុមគូប្រជែងប៉ាណាម៉ា នៅជុំទី២ វគ្គសន្សំពិន្ទុពូល G ពាន FIFA World Cup 2018តាមរយៈលទ្ធផលដល់ទៅ ៦ទល់នឹង១ឯណោះ។

ជំនួបនាទីលាន Nizhny Novgorod កាលយប់មិញ, John Stones ជាអ្នកតែតបញ្ចូលទីបើកឆាក អោយក្រុមលោក Gareth Southgate ក្រោយលេងបានតែ៨នាទីប៉ុណ្ណោះ។ នាទី២២ កីឡាករ Fidel Escobar របស់ប៉ាណាម៉ា បានបង្កកំហុសលើ Jesse Lingard ហើយអាជ្ញាកណ្តាលផ្តល់បាល់ពិន័យ១១ម៉ែត្រទៅខាងអង់គ្លេស។ ខ្សែប្រយុទ្ធ Harry Kane ជាអ្នកទាត់ចូលទីមិនអោយខុសគោលដៅនោះឡើយ។ តដល់នាទី៣៦ គ្រាប់ទី៣របស់អង់គ្លេសកើតឡើងដោយ Raheem Sterling ចែកបាល់អោយ Jesse Lingard ស៊ុតយ៉ាងស្អាត។

ក្រុមតោកំណាច នៅតែមិនប្រណីដៃគូ ដោយវាយសម្រុកជាបន្តបន្ទាប់ ហើយនៅនាទី៤០ John Stones បាននាំសំណាងដល់ក្រុមបន្ថែមទៀត ពោលគឺជាការរកគ្រាប់នាំមុខ គ្រាប់ទី៤។ ជិតចប់តង់ទី១ទៅហើយ អង់គ្លេសបានការទាត់បាល់ពិន័យ១១ម៉ែត្រម្តងទៀត ដ្បិត Anibal Godoy បានបង្កកំហុសលើ Harry Kane តែម្តង។ កីឡាករមកពីក្លិប Spur រូបនេះ ក៏ជាអ្នកទាត់បាល់ពិន័យម្តងទៀតដែរ ហើយរូបគេធ្វើបានយ៉ាងល្អ ដែលជាគ្រាប់ទី៥។ មកដល់តង់ទី២នាទី៦២ Kane បានស៊ុតចូល១គ្រាប់ទៀត ដែលជាគ្រាប់ទី៣របស់គេនិងជាគ្រាប់ទី៦ របស់អង់គ្លេស។

៣គ្រាប់ដែលរកបានធ្វើអោយ Kane ឡើងផុត Cristiano Ronaldo និង Romelu Lukaku ជាកីឡាកររកគ្រាប់បាល់ច្រើនជាងគេនៅ FIFA World Cup 2018 គឺមាន៥គ្រាប់ ច្រើនជាងកីឡាករទាំងពីរ ដែលមានតែ៤គ្រាប់។ ប៉ាណាម៉ាតាមបាន១គ្រាប់ នៅនាទី៧៨ ដោយ Felipe Baloy តែមិនអាចស្រោចស្រង់ក្រុមខ្លួនបានឡើយ។ ដូចនេះលទ្ធផលពូល G គឺ អង់គ្លេស និងបែលហ្ស៊ិក មាន៦ពិន្ទុ ដូចគ្នា ខណៈ ទុយនេស៊ីនិងប៉ាណាម៉ាមាន០ពិន្ទុ ធ្លាក់បាត់ទៅហើយ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម