Connect with us

ឆៃលី ដាឡែន ប្រកាសសុំជំនួយឱ្យ រំដួលលិចទឹក ដែលកំពុងឈឺធ្ងន់ដោយសារមេរោគ និងជាតិពុលក្នុងឈាមធ្វើទុក្ខខ្លាំង

ភ្នំពេញ៖ ជឿថាមនុស្សមួយចំនួនប្រាកដជាបានដឹងដំណឹងរបស់អ្នកច្នៃម៉ូតដ៏ល្បី រំដួលលិចទឹក រួចហើយថា លោកកំពុងធ្លាក់ខ្លួនឈឺធ្ងន់ដោយសារជំងឺ ដែលដំបូងឡើយលោកស្មានតែស្រាល ព្យាបាលតែប៉ុន្មានថ្ងៃជា។ ប៉ុន្តែ អ្វីៗមិនដូចការគិតឡើយ ជាក់ស្តែងពេលនេះ រំដួលលិចទឹកមិនបានធូរស្បើយពីជំងឺឡើយ ពេលនេះលោកបានធ្លាក់ខ្លួនស្គមស្គាំងគេងមួយកន្លែងមិនអាចធ្វើអ្វីបានទេ។

យោងតាមគណនីបណ្តាញសង្គមរបស់អ្នកនាង ឆៃលី ដាឡែន បានធ្វើការអំពាវនាវតាំងពីសប្តាហ៍មុនម្ល៉េះដើម្បីសុំឱ្យបងប្អូនខ្មែរជួយគ្នាឧបត្ថម្ភម្នាក់បន្តិចតាមសទ្ធាដល់បុគ្គលដែលពោរពេញដោយទេពកោសល្យរូបនេះផង។

ដោយសារជំងឺមេរោគក្នុងឈាម ធ្វើឱ្យឈាមរបស់រំដួលលិចទឹកពោរពេញដោយជាតិពុល ក្តៅក្រហល់ក្រហាយពេញក្នុងខ្លួន មិនអាចញ៉ាំអ្វីបានរយៈពេលជិត ៤ខែមកហើយ ធ្វើឱ្យលោកធ្លាក់ខ្លួនស្គមស្គាំងសល់តែស្បែកដណ្តប់ឆ្អឹងប៉ុណ្ណោះ។ បច្ចុប្បន្ន រំដួលលិចទឹក បានត្រឹមគេងមួយកន្លែងមិនអាចធ្វើអ្វីបានឡើយ។

គួរបញ្ជាក់ដែរថា ក្រោយអ្នកនាង ឆៃលី ដាឡែន ប្រកាសសុំឱ្យបងប្អូនជួយដល់រំដួលលិចទឹកហើយ ក៏មានការចូលរួមឧបត្ថម្ភបានប្រាក់មួយចំនួនផងដែរសម្រាប់ផ្គត់ផ្គង់អាហារ និងថ្នាំពេទ្យសម្រាប់ទប់បានមួយពេលៗ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម