កំណត់ចំណាំ! រោគសញ្ញាវីរុសកូវីដ១៩ បំប្លែងថ្មី ទាំង៣ប្រភេទ
រោគសញ្ញាវីរុសបំប្លែងកូវីដ-១៩ អាចនៅមិនទាន់បែងចែកឱ្យដាច់ស្រួលបួលពីជំងឺកូវីដ១៩ ធម្មតាបាននៅឡើយ។ ប៉ុន្តែមានរោគសញ្ញាមួយចំនួនដែលពពួកវីរុសបំប្លែងកូវីដ១៩ លេចឡើងពេលឆ្លង គ្នាយើងអាចកំណត់ចំណាំបានដោយខ្លួនឯង។
រោគសញ្ញាវីរុសបំប្លែងកូវីដ-១៩ ចំនួន ៣ធំៗ៖
១. វីរុសបំប្លែងថ្មី Delta
វីរុសបំប្លែងថ្មី Delta ត្រូវបានគេកំណត់ដំបូងក្នុងប្រទេសឥណ្ឌានៅខែធ្នូ ឆ្នាំ២០២០នេះ ហើយរកឃើញជាលើកដំបូងនៅប្រទេសកម្ពុជាយើងក្នុងខែមិថុនា ឆ្នាំ២០២១។ វាមានសភាពឆ្លងលឿន និងមានភាពកាចសាហាវជាងជំងឺកូវីដ១៩ ធម្មតា បើតាមការសិក្សាកន្លងមកសង្កេតឃើញថា រោគសញ្ញាវីរុសបំប្លែង Delta មានភាពខុសគ្នារវាងអ្នកចាក់វ៉ាក់សាំងរួច និងអ្នកមិនទាន់ចាក់វ៉ាក់សាំងនៅពេលឆ្លងវីរុសបំប្លែងនេះដូចជា៖
• អ្នកចាក់វ៉ាក់សាំងរួច៖ ឈឺក្បាល ហៀរសម្បោរ កណ្ដាស់ និងឈឺ ឬរមាស់ក និងមិនសូវមានរោគសញ្ញាកូវីដ១៩ ធម្មតាកើតឡើងទេរួមមាន ហិតមិនដឹងក្លិន ញ៉ាំមិនដឹងរសជាតិ ក្ដៅខ្លួន និងដង្ហក់។
• អ្នកមិនទាន់ចាក់វ៉ាក់សាំង៖ ឈឺក្បាល ហៀរសម្បោរ ក្ដៅខ្លួន ក្អកញឹកញាប់ និងរោគសញ្ញាដូចកូវីដ១៩ធម្មតាផ្សេងទៀត។
២. វីរុសបំប្លែងថ្មី Alpha
វីរុសបំប្លែងថ្មី Alpha ត្រូវបានរកឃើញដំបូងនៅចក្រភពអង់គ្លេស ហើយវាក៏ជាប្រភេទវីរុសបំប្លែងកូវីដ១៩ ដែលអង្គការសុខភាពពិភពលោក (WHO) មានការព្រួយបារម្ភ ខ្លាចរាលដាលខ្លាំង។ ចំពោះរោគសញ្ញារបស់វីរុសបំប្លែងប្រភេទនេះដែលយើងគួរកត់ចំណាំមាន៖
• គ្រុនក្តៅ (៣៧,៥អង្សាសេឡើង)
• ឈឺក
• ដកដង្ហើមខ្លី
• ឈឺចុកចាប់លើរាងកាយ និងឈឺក្បាល
• មិនសូវដឹងរសជាតិអាហារ ឬ ច្រមុះមិនសូវដឹងក្លិន
៣. វីរុសបំប្លែងថ្មី Beta
វីរុសកូវីដ១៩ បំប្លែងថ្មីប្រភេទនេះ រកឃើញជាលើកដំបូងនៅអាហ្វ្រិកខាងត្បូង ក្នុងខែធ្នូ ឆ្នាំ២០២០។ ក្នុងចំណោមវីរុសបំប្លែងថ្មី ចំនួន ៤ ប្រភេទដែល WHO ព្រួយបារម្ភក្នុងនោះក៏មានវីរុសបំប្លែង Beta ដែរ។ ចំណែករោគសញ្ញាវីរុសបំប្លែងប្រភេទនេះមានដូចជា៖
• ឈឺក
• រាគរូស
• ឈឺក្បាល
• ភ្នែកឡើងក្រហម
• អណ្ដាតលែងដឹងរសជាតិ
• ច្រមុះហិតមិនដឹងក្លិន
• ឡើងកន្ទួលបរិវេណស្បែក
• ម្រាមដៃម្រាមជើងប្រែពណ៌ខុសប្រក្រតី
យើងគ្រប់គ្នា គួរតែបន្តការពារខ្លួនឱ្យបានល្អពីវីរុសកូវីដ១៩ នេះ មិនថា ចាក់វ៉ាក់សាំងហើយ ឬមិនទាន់ចាក់នោះទេ យើងនៅតែអាចឆ្លង និងចម្លងវីរុសនេះទៅកាន់មនុស្សជាទីស្រលាញ់ក្បែរខ្លួន ដូចនេះ ចាំបាច់ត្រូវបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ៕
ប្រភព៖ Hellokrupet
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍