Connect with us

ទីបំផុត អត្តពលិកអ៊ីស្រាអែល អាចធ្វើឱ្យ “គ្រែប្រឆាំងនឹងការរួមភេទ” បាក់បានសម្រេចហើយ

តូក្យូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អ៊ីស្រាអែល បានរាយការណ៍ថា វីដេអូរបស់កីឡាករអូឡាំពិកអ៊ីស្រាអែលចំនួន ៩ នាក់បានលោតនៅលើគ្រែ ដែលគេហៅថាគ្រែប្រឆាំងនឹងការរួមភេទនៅក្នុងភូមិអត្តពលិក រហូតដល់វាបាក់បានសម្រេច។

យោងតាមរបាយការណ៍វីដេអូដែលត្រូវបានលុបចោលនោះ បានបង្ហាញសកម្មភាពរបស់អត្តពលិក បានសាកល្បងភាពរឹងមាំនៃគ្រែក្រដាសកេស ត្រូវបានបង្ហោះចូល TikTok និង Twitter កាលពីថ្ងៃចន្ទ ដោយឈ្មោះ Ben Wanger អ្នកលេងបេសប៊ល នៅក្រុមអូឡាំពិកអ៊ីស្រាអែល។

នៅក្នុងវីដេអូ អត្តពលិក ៩ នាក់លោតលើគ្រែតែមួយរហូតដល់វាបាក់។ យោងតាមក្រុមហ៊ុនផលិត Airweave បានឱ្យដឹងថា គ្រែនេះត្រូវបានរចនាឡើងដើម្បីទ្រទ្រង់ទម្ងន់រហូតដល់ ២០០ គីឡូក្រាម។

វីដេអូនេះ ត្រូវបានលុបចោល ប៉ុន្តែបានទាក់ទាញការរិះគន់នៅក្នុងប្រទេសជប៉ុន។ យោងតាមរបាយការណ៍ក្នុងស្រុក វាត្រូវបានលុបចោល តាមសំណើរបស់គណៈកម្មាធិការអូឡាំពិកអ៊ីស្រាអែល៕

(ទស្សនាវីដេអូ)

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម