Connect with us

ខេត្តចំនួន ២២ទៀត ត្រូវបានអនុញ្ញាតឱ្យមានការព្យាបាលកូវីដ១៩កម្រិតស្រាល នៅតាមផ្ទះ

ភ្នំពេញ៖ ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ បានសម្រេចដាក់ឱ្យប្រើប្រាស់នីតិវិធីប្រតិបត្តិស្ដង់ដាសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល និងគ្មានរោគសញ្ញានៅតាមផ្ទះ សម្រាប់ខេត្តចំនួន ២២ បន្ថែមទៀត។

ខេត្តទាំង២២ រួមមាន បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ កំពង់ឆ្នាំង កោះកុង ព្រះសីហនុ កំពត កែប តាកែវ កំពង់ស្ពឺ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រៃវែង និងស្វាយរៀង។

ក្រសួងសុខាភិបាល បានបន្តថា អភិបាលខេត្ត ត្រូវពិនិត្យ និងរៀបចំលក្ខណៈសម្បត្តិ និងពេលវេលាសមស្រប ដើម្បីដាក់ឱ្យដំណើរការព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល និងគ្មានរោគសញ្ញានៅផ្ទះក្នុងភូមិសាស្ត្រខេត្តនីមួយៗ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម