Connect with us

វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ចំនួនជាង ១,៥៤លានដូស បានដឹកដល់ប្រទេសថៃ

ថៃ៖ វ៉ាក់សាំងការពារជំងឺកូវីដ១៩ សរុបចំនួន ១,៥៤ លានដូសដែលផលិតដោយក្រុមហ៊ុន Pfizer និងជាជំនួយរបស់សហរដ្ឋអាមេរិក បានដឹកដល់ព្រលានយន្តហោះអន្តរជាតិ សុវណ្ណាភូមិ នាទីក្រុងបាងកក នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែកក្កដានេះ។

ការដឹកជញ្ជូននេះ ត្រូវបានរក្សាទុកក្នុងកុងតឺន័រដែលមានទូទឹកកកដែលមានសីតុណ្ហភាពដល់ ដក ៧០ ទៅ ដក ៩០ អង្សាសេ ដើម្បីការពារប្រសិទ្ធភាពរបស់វ៉ាក់សាំង។

លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បានថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិកដែលបរិច្ចាគវ៉ាក់សាំងរបស់ខ្លួន ស្របពេលដែលប្រទេសថៃ កំពុងប្រឈមនឹងវិបត្តិកូវីដ១៩យ៉ាងធ្ងន់ធ្ងរ។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ បាននិយាយថា វ៉ាក់សាំង Pfizer នឹងត្រូវបានប្រើសម្រាប់តែបុគ្គលិកពេទ្យជួរមុខ និងក្រុមមនុស្សគោលដៅប៉ុណ្ណោះ មិនមែនសម្រាប់បុគ្គលវីអាយភី (VIP) ណាម្នាក់ឡើយ។

វ៉ាក់សាំងចំនួន ៧០ ម៉ឺនដូស នឹងត្រូវប្រើសម្រាប់ចាក់ដូសលើកទី៣ ដល់បុគ្គលិកពេទ្យដែលព្យាបាលអ្នកជំងឺកូវីដ១៩ នៅទូទាំងប្រទេស។ ដូសចំនួន ៦៤៥.០០០ នឹងប្រើប្រាស់សម្រាប់ប្រជាជនថៃដែលងាយរងគ្រោះ។ ១៥០.០០០ នឹងប្រើសម្រាប់មនុស្សចាស់ដែលមានជំងឺរ៉ាំរ៉ៃ ស្ត្រីមានផ្ទៃពោះយ៉ាងតិច ១២ សប្តាហ៍ និងអ្នកចាកចេញទៅក្រៅប្រទេសរួមមានទូត និងនិស្សិត។ ៥.០០០ ដូស គឺសម្រាប់ការស្រាវជ្រាវ និងចំនួន ៤០.០០០ ដូសត្រូវបានរក្សាទុក ដើម្បីទប់ទល់នឹងវីរុសបំប្លែងថ្មីៗនៅពេលខាងមុខ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម