Connect with us

អាជ្ញាធរថៃ ផ្អាកការធ្វើដំណើរពីកន្លែងស្នាក់នៅរបស់ពលករខ្មែរ មកព្រំដែនកម្ពុជា-ថៃ ចំនួន ១៤ថ្ងៃ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្ដីពីការសហការផ្អាកការធ្វើដំណើរ ឬចល័តចេញពីកន្លែងស្នាក់នៅរបស់បងប្អូនពលករខ្មែរ កំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ឆ្ពោះមកព្រំដែនកម្ពុជា-ថៃ ចំនួន ១៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។

ក្រសួងបន្តថា ប្រសិនបើមានធុរៈចាំបាច់ ឬចប់ការងារត្រូវវិលត្រឡប់មកប្រទេសកម្ពុជាវិញ ពលករខ្មែរ សូមមេត្តារង់ចាំរហូតដល់ក្រោយថ្ងៃទី១២ ខែសីហា។ ប្រសិនជាបងប្អូនពលករធ្វើដំណើរមកព្រំដែនកម្ពុជា-ថៃ តាមមធ្យោបាយណាមួយក៏ដោយ គឺបងប្អូននឹងត្រូវគេតម្រូវឱ្យធ្វើដំណើរវិលត្រឡប់ទៅកន្លែងដើមវិញ។ ម្ចាស់រថយន្ត ឬមេខ្យល់ ដែលបំផុស ឬដឹកជញ្ជូនពលករគឺល្មើសនឹងបម្រាមរបស់អាជ្ញាធរថៃ ហើយត្រូវប្រឈមនឹងការចាត់វិធានការតាមច្បាប់ផងដែរ។

ក្រសួងបានបន្តទៀតថា ប្រសិនជាបងប្អូនពលករមានបញ្ហានៅកន្លែងធ្វើការ ឬមានបញ្ហាជីវភាពលំបាកខ្លាំង គឺអាចទំនាក់ទំនងទៅស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ តាមរយៈលេខទូរស័ព្ទ៖ 092 8050 561, 094 0925 905, 062 1413 009, 086 7999 957៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម