Connect with us

ប្រតិកម្មផ្អើលបណ្ដាញសង្គមថៃ ដោយសាររឿងចោទអ្នកស្លាប់តាមផ្លូវថា ធ្វើពុតជាស្លាប់

ថៃ៖ សហស្ថាបនិកយីហោផលិតផលសុខភាពដ៏មានប្រជាប្រិយភាពមួយនៅប្រទេសថៃ បានបញ្ឆេះកំហឹងដល់មហាជននៅក្នុងប្រទេសថៃ បន្ទាប់ពីលោកបាននិយាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា អ្នកស្លាប់តាមផ្លូវទីសាធារណៈ សុទ្ធតែជាក្រុមប្រឆាំង ដែលបានធ្វើពុតជាស្លាប់តែប៉ុណ្ណោះ។

ក្នុងការបង្ហោះនៅលើហ្វេសប៊ុកដែលត្រូវបានលុបចោលនាពេលថ្មីៗនេះ លោក Natthorn Rakchana ដែលជាម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុន Karmakamet បានសរសេរកាលពីថ្ងៃព្រហស្បតិ៍ ថា សាកសពដែលបានឃើញនៅក្នុងរូបថត ត្រូវបានគេជួលឱ្យធ្វើពុតជាស្លាប់ ហើយប៉ូលីសកំពុងតែតាមចាប់អ្នកទាំងអស់នេះ។ ការលើកឡើងរបស់លោកបានធ្វើឱ្យមានប្រតិកម្មយ៉ាងខ្លាំងតាមអ៊ីនធឺណិត។ មហាជន បាននាំគ្នារិះគន់ និងនាំគ្នាឈប់ទិញផលិតផលរបស់ក្រុមហ៊ុននេះថែមទៀតផង។

ចំណែក អ្នកនាំពាក្យ ស្នងការនគរបាលជាតិថៃ បានព្រមានប្រជាជនថៃ ថា កុំក្លែងបន្លំការស្លាប់របស់ពួកគេនៅតាមផ្លូវ ព្រោះសកម្មភាពនេះ ត្រូវផ្តន្ទាទោសតាមច្បាប់៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម