Connect with us

លួចទឹកដោះ គោ១កំប៉ុងយកឱ្យជីដូនឈឺនៅផ្ទះ ត្រូវបានសន្តិសុខឃាត់ខ្លួនឱ្យសមត្ថកិច្ច

កណ្ដាល៖ ស្ត្រីវ័យ២៧ឆ្នាំម្នាក់ ជាជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលភូមិផ្សារសាមគ្គី សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានលួចម្សៅទឹកដោះគោ១កំប៉ុង ដើម្បីយកទៅឱ្យជីដូន ដែលឈឺហូបបាយមិនកើតនៅផ្ទះ ត្រូវបានសន្តិសុខផ្សារឡាក់គី ឃាត់ខ្លួនស្ត្រីរូបនេះឱ្យសមត្ថកិច្ចអធិការដ្ឋាននគរបាលក្រុងតាខ្មៅ។

ករណីលួចនេះ បានកើតហេតុកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១០ និង៣០នាទី នៅចំណុចផ្សារឡាក់គីភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បន្ទាប់ពីពិនិត្យលទ្ធភាពជាក់ស្ដែង និងដោយក្ដីអាណិតអាសូរ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល បានអប់រំឱ្យស្ត្រីរូបនេះ ត្រឡប់ទៅផ្ទះវិញ ហើយលោកព្រះរាជអាជ្ញា បានឧបត្ថម្ភថវិកា ចំនួន ១៥០ ដុល្លារអាមេរិក ដើម្បីឱ្យស្ត្រីរូបនេះ យកទៅទិញទឹកដោះគោឱ្យជីដូន ដែលកំពុងមានជំងឺ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម