តារាសម្ដែង Scarlett Johansson ប្តឹងក្រុមហ៊ុន Disney ជុំវិញការចាក់បញ្ចាំងរឿង Black Widow
អាមេរិក៖ តារាសម្ដែង Scarlett Johansson បានដាក់ពាក្យប្តឹងក្រុមហ៊ុន Walt Disney ជុំវិញការដាក់បញ្ចាំងភាពយន្តរឿង “Black Widow” ដែលនាងអះអាងថា វាជាការរំលោភលើកិច្ចសន្យារបស់នាង និងធ្វើឱ្យខាតបង់ប្រាក់ចំណូលរបស់នាង។
នៅក្នុងពាក្យបណ្តឹងដែលបានដាក់នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា នៅតុលាការទីក្រុងឡូសអេនជឺលេស តារាសម្ដែងរឿង Black Widow ដែលមានវ័យ៣៦ឆ្នាំរូបនេះ និងផលិតករ បាននិយាយថា កិច្ចសន្យារបស់នាងបានចែងត្រង់ចំណុចមួយថា សម្រាប់ដាក់បញ្ចាំងនៅលើរោងភាពយន្តតែប៉ុណ្ណោះ។
ប្រាក់ចំណូលរបស់តារាស្រី Johansson ត្រូវបានផ្សារភ្ជាប់ជាមួយនឹងប្រាក់ចំណូលរបស់ Box office នៃភាពយន្ត Black Widow ។ យ៉ាងណាមិញ ក្រុមហ៊ុន Walt Disney បានដាក់បញ្ចាំងរឿងនេះ ក្នុងពេលដំណាលគ្នា នៅតាមរោងភាពយន្ត និងនៅលើសេវាកម្មស្ទ្រីមមីងរបស់ខ្លួន គឺ Disney+ ក្នុងតម្លៃ ៣០ ដុល្លារ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍