Connect with us

វីងម៉លបើកដំណើរការសេវាកម្មដឹកជញ្ជូន ម្ហូបអាហារនៅខេត្តសៀមរាបដើម្បីគាំទ្រសហគមន៍ខណៈពេលមានជំងឺរាតត្បាតកូវីដ១៩

ឥឡូវនេះទោះមិនចេញពីផ្ទះ ក៏អតិថិជននៅខេត្តសៀមរាបអាចទិញទំនិញប្រកបដោយសុវត្ថិភាព តាមរយៈស្មាតហ្វូនហើយមិនគិតថ្លៃសេវាបន្ថែមនោះឡើយ។

បន្ទាប់ពីទទួលបានជោគជ័យនៅទីក្រុងភ្នំពេញ ឥឡូវនេះវីងម៉លបានដាក់ឱ្យដំណើរការសេវាកម្មរបស់ខ្លួនមកកាន់ខេត្តសៀមរាបដោយអនុញ្ញាតឲ្យអតិថិជន អាចបញ្ជាទិញម្ហូបអាហារ និងទំនិញផ្សេងៗពីហាងរាប់រយកន្លែងតាមរយៈ ស្មាតហ្វូនរបស់ពួកគេដោយមិនចាំបាច់ចាកចេញពីផ្ទះហើយមិនមានគិតថ្លៃសេវាបន្ថែមនោះឡើយ។

ការបើកដំណើរការនេះមិនត្រឹមតែនាំមកនូវភាពងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយការប្រាស្រ័យទាក់ទងដោយផ្ទាល់ ជំនួសដោយការទូទាត់មិនប្រើក្រដាសប្រាក់ និងឱកាសទិញទំនិញផ្សេងៗ។
កាលពីឆ្នាំមុន វីងបានណែនាំវីងមីលដែលជាសេវាកម្មដឹកជញ្ជូនម្ហូបអាហារ និងគ្រឿងទេស ដាក់ក្នុងកម្មវិធីស្មាតហ្វូនវីង ខណៈដែលប្រជាជនកម្ពុជាកាន់តែមាននិន្នាការទៅរកការទិញទំនិញតាមប្រព័ន្ធអេឡិចត្រូនិកក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩។

ដើម្បីអបអរសាទរ ការសម្ពោធវីងម៉ល នៅខេត្តសៀមរាប និងដើម្បីផ្សព្វផ្សាយការយល់ដឹងអំពីការទិញទំនិញប្រកបសុវត្ថិភាពក្នុងពេលមានជំងឺរាតត្បាតនេះ អ្នកឧកញ៉ា គិត ម៉េង បានប្តូរសម្លៀកបំពាក់ការងារប្រចាំថ្ងៃរបស់គាត់ ហើយបានពាក់មួកសុវត្ថិភាព និងឯកសណ្ឋានរបស់វីងម៉ល ក៏ដូចជាម៉ាសសុវត្ថិភាព បើកបរម៉ូតូធម្មតាដោយដាក់នូវប្រអប់ឥវ៉ាន់នៅពីក្រោយហើយដឹកជញ្ជូនអាហារនៅតាមដងផ្លូវ។

អ្នកឧកញ្ញា គិត ម៉េង ដែលជាប្រធាននិងនាយកប្រតិបត្តិ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប (RGC) និង ជាប្រធានក្រុមប្រឹក្សាភិបាលនៃ ធនាគារ វីង (ខេមបូឌា) ម.ក បានមានប្រសាស៍ថា៖“ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់របស់ក្រុមអ្នកដឹកជញ្ជូនយើងនៅក្នុងគ្រាលំបាកនេះ ខ្ញុំគិតថាវាចាំបាច់ណាស់ដែលខ្ញុំបង្ហាញការគាំទ្រចំពោះពួកគេដោយសាកល្បងធ្វើការងាររបស់ពួកគេឲ្យបានម្តងនៅថ្ងៃណាមួយ ។ ការខិតខំប្រឹងប្រែងរបស់ពួកគេពិតជាមានឥទ្ធិពលជាវិជ្ជមានដល់អាជីវកម្មនិងជីវិតរបស់ប្រជាជនកម្ពុជាដែលពឹងផ្អែកលើពួកគេក្នុងការចែកចាយផលិតផលនិងជំរុញពាណិជ្ជកម្មក្នុងពេលមានជំងឺរាតត្បាតនេះមិនថាហាលថ្ងៃក្តៅ ឬភ្លៀងក៏ដោយ។”

វីងម៉ល កំពុងផ្តល់ជូនអតិថិជននៅខេត្តសៀមរាបនូវការដឹកជញ្ជូនដោយឥតគិតថ្លៃរាល់ការបញ្ជាទិញទាំងអស់ ត្បិតថាក្រុមហ៊ុននេះ ចង់ជួយដៃគូអាជីវកម្មទាំងអស់ឱ្យស្តារអាជីវកម្មរបស់ពួកគេឡើងវិញក្នុងអំឡុងពេលដែលមានជំងឺរាតត្បាតនេះ។

អាជីវកម្មរាប់ពាន់កន្លែងដែលពេញនិយមនៅក្នុងខេត្តសៀមរាបបានចុះឈ្មោះនៅក្នុង វីងម៉លនិងកំពុងលក់ទំនិញរាប់ពាន់មុខរាប់ចាប់ពីម្ហូបអាហារ ភេសជ្ជៈ គ្រឿងទេស និងរបស់របរជាច្រើនមុខទៀត។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃក្រុមហ៊ុនវីង បានមានប្រសាសន៍ថា៖ “ខ្ញុំសូមលើកទឹកចិត្តយ៉ាងខ្លាំងដល់អ្នករាល់គ្នាឱ្យធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងគោរពការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីការពារខ្លួននិងក្រុមគ្រួសាររបស់ពួកគេពីការឆ្លងកូវីដ១៩ នេះ។ វាមានសារសំខាន់ណាស់ក្នុងការអនុវត្ត គោលការណ៍ ៣កុំ និង ៣ការពារ ជារៀងរាល់ថ្ងៃ ហើយការទិញទំនិញតាមអនឡាញគឺជាវិធីងាយស្រួលដើម្បីជៀសវាងការចេញទៅក្រៅដោយមិនចាំបាច់។”

ដើម្បីធ្វើការបញ្ជាទិញ អ្នកប្រើត្រូវបើកកម្មវិធីស្មាតហ្វូនវីង ចុចលើរូបតំណាង”វីងម៉ល” ដើម្បីរកមើលហាងជាច្រើន និងធ្វើការបញ្ជាទិញ។
បន្ទាប់ពីបញ្ជាទិញរួចហើយ អតិថិជននឹងអាចរីករាយជាមួយនឹងការទទួលបាននូវអាហារ និងផលិតផលដែលពួកគេត្រូវការដឹកជូនដោយឥតគិតថ្លៃសេវា។ វីងម៉ល ផ្តល់ជូនអតិថិជននៅខេត្តសៀមរាបនូវការបញ្ចុះតម្លៃរហូតដល់ ៥ ដុល្លារ សម្រាប់ការបញ្ចូលលេខកូដ“HELLOSR” ហើយអតិថិជននៅភ្នំពេញសូមបញ្ចូលលេខកូដ“HELLOPP” ដើម្បីទទួលបាននូវការបញ្ចុះតម្លៃរហូតដល់ ៥ ដុល្លារដូចគ្នាចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២១។

អតិថិជននឹងអាចតាមដានការបញ្ជាទិញនៅលើស្មាតហ្វូនរបស់ពួកគេ ព្រមទាំងទូទាត់ដោយសុវត្ថិភាពនិងរហ័សតាមរយៈកម្មវិធីស្មាតហ្វូនវីងដ៏ទំនើប។
អាជីវករទាំងឡាយត្រូវបានលើកទឹកចិត្តឱ្យទាក់ទងទៅវីងម៉លបានគ្រប់ពេលវេលាដើម្បីអាចដាក់លក់ផលិតផលរបស់ខ្លួនដល់អតិថិជនរាប់លានអ្នកដែលកំពុងប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង។

សាធារណៈជនដែលមិនបានចុះឈ្មោះប្រើប្រាស់កម្មវិធីស្មានហ្វូនវីងឬ គ្មានគណនីវីងត្រូវបានលើកទឹកចិត្តឱ្យទាញយកកម្មវិធីស្មាតហ្វូនវីង ហើយចុះឈ្មោះប្រើប្រាស់ដោយខ្លួនឯងក៏បាន។ ប្រសិនបើពួកគេត្រូវការជំនួយដើម្បីបើកគណនីវីង ពួកគេអាចស្នើសុំណាត់ជួបជាមួយអ្នកតំណាងវីងដោយប្រើតំណនេះ https://myoffice.wingmoney.com/p/appointment
វីងម៉លទទួលយកការទូទាត់តាមកម្មវិធីស្មាតហ្វូនវីងព្រមទាំងទទួលយកសាច់ប្រាក់ផ្ទាល់នៅពេលដឹកជញ្ជូនដល់កន្លែងក៏បាន។ អតិថិជនវីងក៏អាចផ្ទេរប្រាក់ដោយផ្ទាល់ពីធនាគារដៃគូរបស់វីង ឬតាមរយៈកាបូបបាគង ចូលគណនីវីងរបស់ពួកគេផ្ទាល់ដើម្បីទិញទំនិញផងដែរ។ អតិថិជនក៏អាចដាក់ប្រាក់ដោយផ្ទាល់តាមរយៈភ្នាក់ងារវីងដែលនៅក្បែរពួកគេផងដែរ។

ដើម្បីទទួលបានព័ត៌មានពីការផ្តល់ជូនពិសេសប្រចាំថ្ងៃ អតិថិជននៅសៀមរាបអាចចូលរួមTelegram របស់វីងម៉លសៀមរាបដោយចុចលើតំណភ្ជាប់នេះ https://t.me/WingMallSR ហើយអតិថិជននៅភ្នំពេញអាចប្រើតំណភ្ជាប់ https://t.me/WingMall បាន៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម