Connect with us

ពិតជាមិនគួរអោយជឿ​ថា​ បេក្ខនារីដ៏ឆ្នើមរបស់កម្មវីធី Master Chef Khmer ត្រូវចាកចេញពីកម្មវីធីនាសប្តាហ៍នេះសោះ

ភ្នំពេញ​ ÷ កញ្ញា គឺជាបេក្ខនារីដ៏ឆ្នើមរបស់កម្មវិធី Master Chef Khmer ព្រោះតែថ្វីដៃនៃការចំអិនម្ហូបរបស់គាត់មានរសជាតិឆ្ងាញ់ និង​ ប្រកបដោយសោភ័ណ្ឌភាព។

ពីមួយវគ្គទៅមួយវគ្គ កញ្ញា តែងតែធ្វើបានល្អ និងយកឈ្នះបេក្ខជនដទៃទៀត​ ។ ប៉ុន្តែនៅសប្តាហ៍ទី ១៦ នេះ កញ្ញា ត្រូវបានជម្រុះចេញពីកម្មវីធី Master Chef Khmer ដោយសារ កញ្ញា ធ្វើការចំអិនម្ហូបប្រកួតជាក្រុម​ ដែល ហាន់នី ជាមេក្រុមក្រហម។

ការចំអិនម្ហូបរបស់ពួកគាត់​ បានធ្វើខុសលក្ខខណ្ឌនៃការចំអិនម្ហូប ដូចច្នេះ កញ្ញា ត្រូវប្រកួតបន្ត​ក្នុងវគ្គទាយគ្រឿងផ្សំ​ ។ តែគួរអោយសោកស្តាយ កញ្ញា ក៏ត្រូវជម្រុះរហូតដល់វគ្គរងសំពាធ គឺ​ ជាវិញ្ញាសារ ចំអិនសាច់គោ។ អ្វីដែលគួរអោយសោកស្តាយនោះ​ គឺ កញ្ញា ធ្វើខុសលក្ខខណ្ឌក្នុងការចំអិនសាច់គោ។

ពិតជាគួរអោយសោកស្តាយ​ សម្រាប់ការធ្វែលប្រហែសរបស់ កញ្ញា ហើយនេះ​ គឺជាមេរៀនដល់ល្អសម្រាប់បងប្អូនដែលស្រលាញ់ការចំអិនម្ហូប ក៏ដូចជាទុកជាបទពិសោធផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម