ជនជាតិចិន ២៣៥នាក់ ដែលចាប់ខ្លួននៅថ្ងៃម្សិលម៉ិញ នឹងបញ្ជូនត្រលប់ទៅកាន់ប្រទេសចិនវិញ
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ កំពុងសហការជាមួយនឹងសមត្ថកិច្ចចិន ដើម្បីរៀបចំនីតិវិធីក្នុងការបញ្ជូនខ្លួនត្រលប់ទៅកាន់ប្រទេសចិនវិញ នូវជនជាតិចិនចំនួន ២៣៥នាក់ ដែលត្រូវបានចាប់ខ្លួន នាថ្ងៃម្សិលម៉ិញ ។
បច្ចុប្បន្ននេះ ជនជាតិចិនចំនួន ២៣៥នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីជម្រិតទារប្រាក់តាមប្រព័ន្ធ វិអូអាយភី (VoIP) កំពុងត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ រង់ចាំការបញ្ជូនយន្តហោះពិសេស មកដឹកត្រលប់ទៅកាន់ប្រទេសចិនវិញ ។
សូមបញ្ជាក់ថា ក្រោមកិច្ចសហការជាមួយសមត្ថកិច្ចចិន នៅថ្ងៃម្សិលម៉ិញនេះ កម្លាំងនគរបាលជាតិកម្ពុជា បានបើកប្រតិបត្តិការចាប់ខ្លួនក្រុមជនជាតិចិន នៅទីតាំងចំនួន៤ ក្នុងភូមិសាស្រ្តខេត្ត តាកែវ ។
លោកឧត្តមសេនីយ៍ អ៊ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បានថ្លែងថា ករណីបង្ក្រាបនេះ សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនចំនួន២៣៥នាក់ ក្នុងនោះ មានស្រីចំនួន ៣៥នាក់ ទាក់ទងការជម្រិតទារប្រាក់តាមប្រព័ន្ធVOIP ។
លោកឧត្តមសេនីយ៍ ក៏បានអោយដឹងផងដែរថា ការបង្ក្រាបនេះ ស្ថិតនៅស្រុកត្រាំកក់ និង ស្រុកបាទី ដោយនៅបួនទីតាំងផ្សេងគ្នា ក្នុងនោះទីតាំងទី១. ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ឃាត់ខ្លួនជនជាតិចិនចំនួន៦៣នាក់ (ស្រី៧នាក់) ។ ទីតាំងទី២. ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ឃាត់ខ្លួនជនជាតិចិន ចំនួន១២នាក់(ប្រុស) ។ ទីតាំងទី៣. ស្ថិតនៅភូមិតាំងដូង ឃុំតាំងដូង ស្រុកបាទី ឃាត់ខ្លួនជនជាតិចិន ចំនួន៧០នាក់ (ស្រី២៤នាក់)និង ទីតាំងទី៤ ស្ថិតនៅភូមិព្រៃក្រាយ ឃុំតាំងដូង ស្រុកបាទី ឃាត់ខ្លួនជនជាតិចិនចំនួន ៩០នាក់ (ស្រី៥នាក់) ។
លោកឧត្តមសេនីយ៍ បញ្ជាក់ថា សមត្ថកិច្ចបាននាំខ្លួនជនជាតិចិនទាំង២៣៥នាក់ ទៅប្រគល់ឲ្យនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការបន្ត ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍